អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​ខ្លួន​មនុស្ស​៦​នាក់​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ក្រុម​រដ្ឋឥស្លាម

មនុស្ស​ ៦​នាក់ ត្រូវ​បាន​កម្លាំង​បង្ក្រាប​ភេរវកម្ម​របស់​ប្រទេស​ម៉ាឡេស៊ី ចាប់​ខ្លួន ដោយ​សង្ស័យ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​នានា ទាក់​ទង​នឹង​ក្រុម​បះបោរ​រដ្ឋ​ឥស្លាម។ នេះដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Channel News Asia។

មនុស្ស​ទាំង ៦​នាក់​នោះ ក្នុង​នោះ​មាន​ស្ត្រី ២​នាក់ សុទ្ធ​តែ​ជា​ពលរដ្ឋ​ម៉ាឡេស៊ី​ទាំង​អស់។

ជន​សង្ស័យ​ជា​បុរស ២​នាក់ ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​ខ្លួន​នៅ​តំបន់​កេឡាន់តាន់ ដោយសារ​បាន​ជួញ​ដូរ​អាវុធ​ខុស​ច្បាប់​ពី​ភាគ​ខាង​ត្បូង​ថៃ ចូល​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ម៉ាឡេស៊ី​បញ្ជាក់​ថា បាន​ព្យាយាម​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​វិហារ​ស៊ីអា ស្ថិត​ក្នុង​តំបន់​ប៉េណាំង។

អាជ្ញាធរ​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​បន្ថែម​ថា ជន​សង្ស័យ​ម្នាក់​ទៀត បាន​រត់​គេច​ខ្លួន​ទៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ជាមួយ​អាវុធ ៣​ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ