អឺរ៉ុប​រិះ​គន់​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ភូមា ចំ​ពេល​អ្នកស្រី អ៊ុងសាន ស៊ូជី កំពុង​បំពេញ​ទស្សនកិច្ច

សហភាព​អឺរ៉ុប នៅ​ថ្ងៃ​នេះ​បាន​គាំ​ទ្រ​ជា​សាធារណៈ​ចំពោះ​ក្រុម​បេសកកម្ម​អន្តរជាតិ​សម្រាប់​ស៊ើប​អង្កេត​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ភូមា ចំ​ពេល​ដែល​មេដឹកនាំ​ភូមា​អ្នកស្រី អ៊ុងសាន ស៊ូជី កំពុង​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អឺរ៉ុប។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​មើល​ឃើញ​ថា វា​គឺ​ជា​ការ​ថ្លែង​រិះគន់​ទៅ​លើ​ជយលាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​រូប​នេះ ចំពោះ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា។

ប្រមុខ​ការបរទេស​សហភាព​អឺរ៉ុប អ្នកស្រី Federica Mogherini ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ជាមួយ​អ្នកស្រី ស៊ូជី នោះ បាន​លើក​ឡើង​ថា ការ​សម្រេច​រួម​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ នឹង​ជួយ​ជម្រះ​ភាព​មិន​ច្បាស់​លាស់​អំពី​ការ​ចោទ​ថា មាន​ការ​សម្លាប់​មនុស្ស ការ​ធ្វើ​ទារុណកម្ម និង​ការ​រំលោភ​ផ្លូវ​ភេទ​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា។

ផ្អែក​តាម​សេចក្ដី​សម្រេច​នោះ ស្ថានប័ន​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ នឹង​បញ្ជូន​ក្រុម​បេសកជន​អន្តរជាតិ​មួយ​ក្រុម ឲ្យ​ទៅ​ស្វែង​រក​ការពិត​នៅ​ក្នុង​ប្រទេស​ភូមា បើទោះបី​ជា​​អ្នកស្រី ស៊ូជី បាន​ច្រាន​ចោល​ការ​ចោទ​ថា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក៏​ដោយ។

អ្នកស្រី Mogherini បាន​ថ្លែង​ថា បេសកកម្ម​ស្វែង​រក​ការពិត នឹង​ផ្ដោត​ទៅ​លើ​ការ​រក​ឲ្យ​ឃើញ​ការពិត​អំពី​អតីត​កាល ដោយ​អ្នកស្រី​ថា ក្រុម​បេសកកម្ម​នេះ អាច​ចូល​រួម​ចំណែក​ក្នុង​ការ​ស្វែង​រក​ការពិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ