ប្រាយុទ្ធ ​អះ​អាង​ថា មេដឹកនាំ​អាមេរិក​ធានា​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជាង​ពេល​មុន

មេដឹកនាំ​រដ្ឋាភិបាល​យោធា​ថៃ បាន​អះអាង​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ធានា​ចំពោះ​រូប​លោក​ថា ទំនាក់​ទំនង​ថៃជាមួយ​នឹង​អាមេរិក នឹង​កាន់​តែ​ជិត​ស្និទ្ធ​ជាង​ពេល​មុន ដែល​នេះ​គូស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់​ប្ដូរ​ជំហរ​មួយ ខុស​ពី​រដ្ឋបាល​មុន​របស់​អាមេរិក នៅ​ក្រោយ​រដ្ឋ​ប្រហារ​យោធា​ឆ្នាំ​២០១៤។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក ត្រាំ បាន​អញ្ចើញ​នាយករដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា និង​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​សេតវិមាន នៅ​អំឡុង​ជជែក​តាមគ្នា​តាម​ទូរស័ព្ទ​ដាច់​ដោយ​ឡែក​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ខណៈ​ដែល​លោក ត្រាំ ស្វែង​រក​ការ​គាំ​ទ្រ​ពី​តំបន់​នេះ ចំ​ពេល​ដែល​អាមេរិក​មាន​ភាព​តាន​តឹង​ជាមួយ​កូរ៉េ​ខាង​ជើង។

លោក ប្រាយុទ្ធ បាន​ប្រាប់​ថា ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ថា មេដឹកនាំ​ទាំង​ពីរ​ជា​សម្ព័ន្ធ​មិត្ត​ល្អ​នឹង​គ្នា ហើយ​លោក ត្រាំ បាន​ធានា​ចំពោះ​រូប​លោក​ថា ទោះបី​ជា​មាន​ជំហរ​ខុស​គ្នា​នា​ពេល​ថ្មីៗ​នេះ​ក្ដី ប៉ុន្តែ ទំនាក់​ទំនង​ថៃ-អាមេរិក នឹង​កាន់​តែ​ជិត​ស្និទ្ធ​ជាង​ពេល​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ