ត្រាំ និង ពូទីន ជជែក​គ្នា​តាម​ទូរសព្ទ​បញ្ហា​នៅ​ស៊ីរី​ក្រោយ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​ជា​លើក​ដំបូង​កាល​ពី​យប់​មិញ​នេះ ដែល​នោះ​គឺ​ជា​ការ​ជជែក​គ្នា​ជា​លើក​ដំបូង​រវាង​មេដឹកនាំ​ទាំង​ពីរ ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​អាមេរិក ទៅ​លើ​មូលដ្ឋាន​កង​ទ័ព​ស៊ីរី កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា ដែល​ជំរុញ​ឲ្យ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ជាប់​គាំង និង​មេដឹកនាំ​ទាំង​ពីរ​និយាយ​ថា ពួកគេ​នឹង​ស្វែង​រក​បទ​ឈប់​បាញ់​គ្នា​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ស៊ីរី។ នេះ​ដោយ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន Reuters។

ទាំង​សេតវិមាន និង​វិមាន​ក្រឹមឡាំង សុទ្ធ​តែ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ដែល​បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​ទាំង​ពីរ​បាន​ជជែក​គ្នា​ប្រកប​ដោយ​ផ្លែផ្កា ក្នុង​នោះ​មាន​ទាំង​បញ្ហា​កូរ៉េ​ខាង​ជើង និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​បះ​បោរ​ឥស្លាម​និយម​នៅ​ទូទាំង​តំបន់​មជ្ឈឹម​បូព៌ា។

លោក ត្រាំ បាន​បញ្ជា​ឲ្យ​មានការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ទៅ​លើ​មូលដ្ឋាន​កង​ទ័ព​ស៊ីរី ក្នុង​លក្ខណៈ​ជា​ការ​សង​សឹក​ទៅ​នឹង​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី ដែល​នាំ​ឲ្យ​អាមេរិក​បន្ទោស​ប្រធានាធិបតី​ស៊ីរី លោក បាសារ អាល់អាសាដ ប៉ុន្តែ បែរ​ជា​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​ប្រទេស​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក អាសាដ ហើយ​រុស្ស៊ី​បាន​បន្ទោស​ទៅ​លើ​ក្រុម​បះបោរ​ស៊ីរី​វិញ ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ប្រើ​ឧស្ម័ន​គីមី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ