អាមេរិក​ស្វែង​រក​ជម្រើស​ផ្សេងៗ​ទៀត​នៅ UN ដើម្បី​គាប់​សង្កត់​កូរ៉េ​ខាង​ជើង

អ្នក​នាំ​ពាក្យ​អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា អាមេរិក​កំពុង​តែ​ស្វែង​រក​ជម្រើស​នានា​នៅ​ឯ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ជំរុញ​ការ​ដាក់​គំនាប​ទៅ​លើ​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​រដ្ឋ​ឯកោ​មួយ​នេះ បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​​ជា​ថ្មី​ម្ដង​ទៀត។

អ្នក​នាំ​ពាក្យ​សម្រាប់​បេសកកម្ម​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​ថា សកម្មភាព​ផ្ទួនៗ​របស់​កូរ៉េ​ខាង​ជើង​ចាប់​តាំង​ពី​ការ​សាក​ល្បង​នុយក្លេអ៊ែរ​លើក​ចុង​ក្រោយ​របស់​ខ្លួន​មក បាន​ជំរុញ​ឲ្យ​អាមេរិក​ស្វែង​រក​វិធានការ​នានា​ដែល​នឹង​ដាក់​សម្ពាធ​បន្ថែម។

ក្រុម​អ្នក​កាទូត​និយាយ​ថា អាមេរិក​កំពុង​រៀបចំ​ទណ្ឌកម្ម​ថ្មី​មួយ​បន្ថែម​ទៀត នៅ​ក្នុង​ករណី​មាន​ការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល ឬ​នុយក្លេអ៊ែរ​បន្ថែម​ទៀត។

កូរ៉េ​ខាង​ជើង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ បាន​សាក​ល្បង​គ្រាប់​មីស៊ីល​មិន​បាន​សម្រេច​មួយ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson បាន​ជំរុញ​ទៅ​ក្រុង​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ឲ្យ​ដាក់​ទណ្ឌកម្ម​ថ្មី ដោយ​ព្រមាន​ថា បរាជ័យ​ក្នុង​ការ​ចាត់​វិធានការ អាច​នាំ​ទៅ​រក​ផល​វិបាក​ដ៏​មហន្តរាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ