បាក់​អណ្តូងរ៉ែនៅអ៊ីរ៉ង់ស្លាប់មនុស្សអស់​២១នាក់

អណ្តូងរ៉ែទ្រង់ទ្រាយធំមួយនៅភាគខាងជើងនៃប្រទេសអ៊ីរ៉ង់បានបាក់កាលពីថ្ងៃពុធម្សិលមិញ បានបណ្តាលឲ្យស្លាប់មនុស្សចំនួន​២១នាក់ ជាអ្នកដែលធ្វើការនៅក្នុងនោះ។​

សមត្ថកិច្ចឲ្យដឹងថា សាកសពមនុស្សចំនួន​២១នាក់នោះ គឺជាអ្នកដែលស្លាប់ដោយសារ ពួកគេព្យាយាមចូលក្នុងផ្លូវរ៉ូង ដើម្បីទៅជួយមិត្តភ័ក្តិចំនួ​ន​៣២នាក់ទៀត ដែលកំពុងបាត់ខ្លួននៅក្នុងរ៉ូងអណ្តូងរ៉ែនោះ។​

ព័ត៌មានបឋមបង្ហាញថា អណ្តូងរ៉ែ Zemestan Yort ស្ថិតនៅខេត្ត Golestan ភាគខាងជើងនៃប្រទេសអ៊ីរ៉ង់ គឺកម្មករក្នុងនោះព្យាយាមរត់ចេញ នៅពេលមានការផ្ទុះឧស្ម័នម៉េតាន។​ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។​

មនុស្សចំនួន​៣២នាក់ទៀត នៅតែបាត់ខ្លួននៅក្នុងអណ្តូង ដែលនេះជាអណ្តូងជ្រៅមួយក្នុងចំណោមអណ្តូងផ្សេងៗទៀតដែលមានជម្រៅ១៣០០ម៉ែត្រ ។​ ចំណែកក្រុមជួយសង្គ្រោះ កំពុងធ្វើសកម្មភាពចូលទៅបានយឺតៗ ដោយសារតាមផ្លូវចូលនោះមានផ្ទុកទៅដោយ សម្ភារ និង រ៉ែជិត​១០០០ម៉ែត្រ ហើយរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ក្រុមជួយសង្គ្រោះបានសំអាតផ្លូវចូលបាន៦០០ម៉ែត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ