ព្យុះធូលីធ្លាក់ខ្លាំងនៅចិននាំឲ្យប៉ះពាល់ដល់គុណភាពខ្យល់

ព្យុះធូលីបានធ្លាក់ខ្លាំងនៅភាគខាងជើងនៃប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ ដែលបង្កឲ្យប៉ះពាល់ដល់គុណភាពខ្យល់ និង គំរាមកំហែងខ្លាំងដល់កុមារនិងមនុស្សវ័យចំណាស់ដែលស្ថិតនៅក្រៅផ្ទះ។​

រដូវនេះគឺជារដូវខ្យល់ធូលីនៅក្នុងប្រទេសចិន ដែលខ្យល់ចាប់ផ្តើម​បក់ទិសដៅឆ្លងកាត់​សមុទ្រខ្សាច់​ Gobi បានបក់នាំយកខ្សាច់ និង កំទេចធូលី ឆ្ពោះទៅកាន់ភាគខាងត្បូងក្នុងរយៈចម្ងាយវែងផងដែរ។​

មន្ត្រីចិនថ្លែងថា ខ្យល់ព្យុះកខ្វក់នេះ វាលាតត្រដាងវែងគឺចាប់ពីចំណុចកណ្តាលរហូតដល់​តំបន់ព្រំដែនជាមួយប្រទេសម៉ុងហ្គោលី ចំណែក​ពលរដ្ឋនៅតំបន់ផ្សេង និង ទីក្រុងប៉េកាំងដែលនៅឆ្ងាយ ក៏ជះឥទ្ធិពលរាប់​ម៉ោងដោយសារខ្យល់នេះដែរ។​

មន្ត្រីរដ្ឋាភិបាលថ្លែងថា ខ្យល់ព្យុះ ធូលី អាចនឹងជះដល់រដ្ឋធានី ដល់ថ្ងៃសៅរ៍ពេលរសៀល នៅពេលដែល​ប្រព័ន្ធគំនាបលើយើង ដែលធ្វើឲ្យបះពាល់សុខភាពកាន់តែខ្លាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ