មន្ដ្រីពន្ធដាសាខាខេត្ដសៀមរាប ជុំរុញឲ្យប្រជាពលរដ្ឋ បង់ពន្ធលើអចលនៈទ្រព្យ និង ចុះបញ្ជី កម្មសិទ្ធិដីធ្លី បន្ទាប់ពីផ្ទេរសិទ្ធដោយថា ជាគុណប្រយោជន៍ថវិកាជាតិ និង ខ្លាចមានការ រំលោភពីបុគ្គលផ្សេងៗ។
ការជុំរុញនេះ ធ្វើឡើងក្នុងសិក្ខាសាលា ស្ដីពីអាករលើតម្លៃបន្ថែម អាករពិសេស អាករបំភ្លឺសាធារណៈ និងប្រើប្រាស់វិធានវិក្ក័យបត្រ ដែលធ្វើឡើងនៅសៀមរាបនាព្រឹកថ្ងៃទី៤ខែឧសភានេះ។
ប្រធានសាខាពន្ធដាខេត្ដសៀមរាបលោក ខូយ ឈីន ថ្លែងថា ប្រជាពលរដ្ឋដែលកាន់កាប់អចលនៈទ្រព្យមិនទាន់មានបានចុះបញ្ជី ហើយមានប័ណ្ណកម្មសិទ្ធិមុនឆ្នាំ២០១៧ បើទោះបីផ្ទេកម្មសិទ្ធជាច្រើនតំណរក៏ដោយ ត្រូវធ្វើសុំណុំបែបបទផ្ទេសិទ្ធិពីមន្ទីរសុរិយោដី ដើម្បីចុះកម្មសិទ្ធិដីធ្លីស្របច្បាប់។
លោកឲ្យដឹងថា បន្ទាប់ពីផ្ទេរប័ណ្ណកាន់កាប់ស្របច្បាប់ហើយ ពលរដ្ឋត្រូវបង់ពន្ធជូនរដ្ឋ ដោយលោកថា ការរធ្វើបែបនេះជៀសវៀងការរំលោភដីធ្លីពីអ្នកដ៍ទៃ និងជាគុណប្រយោជន៍ថវិកាជាតិ។
លោកបន្ដថា ការចុះបញ្ជីសារពើពន្ធនេះ ដែលរដ្ឋាភិបាលបានលើកទឹកចិត្ដក្នុងរយៈពេលពីរឆ្នាំចាប់ដើមឆ្នាំ២០១៧ ដល់ចុងឆ្នាំ២០១៨ខាងមុខ។ លោកថា ការយឺតយ៉ាងនៃការអនុវត្ដការបង់ពន្ធលើអចលនៈទ្រព្យអាចពិបាកដល់ពេលខាងមុខ។
លោកថា «ខ្ញុំចង់ប្រកាសពេលនេះតែម្ដង បួនរយនាក់ បីរយនាក់ អាចពាំនាំអ្វី ដែលរាជរដ្ឋាភិបាលបានចេញប្រកាសហ្នឹង ដើម្បីឲ្យប្រជាពលរដ្ឋ យើងទំាងអស់ បានទៅចុះបញ្ជីអចលនៈទ្រព្យស្របច្បាប់អត់មានពិបាកលើកស្លាកសម្ដេចសម្ដេចយាយសម្ដេចម៉ែសម្ដេចតាឲ្យជួយគេរំលោភយកទៀតទេ។
លោក ខូយ ឈីន ព្រមានថា បើពលរដ្ឋកាន់កាប់ដីធ្លីជាច្រើនតំណរ ហើយមិនបង់ពន្ធជូនរដ្ឋក្នុងរយៈពេលពីរឆ្នាំដែលរដ្ឋាភិបាលលើកទឹកចិត្ដនេះទេ និងត្រូវពិន័យធ្ងន់ធ្ងរ ដោយមានការរឹបអូសទ្រព្យសម្បត្ដិទុកជាសម្បត្ដិរដ្ឋផងដែរ។
បើតាមមន្ដ្រីពន្ធដាខេត្ដសៀមរាប អះអាងថា ការប្រមូលប្រាក់ពន្ធលើអចលនៈវត្ថទ្រព្យនៅក្នុងខេត្ដសៀមរាប បានប្រមាណ៩០%៕