មេដឹកនាំថ្មីរបស់ហុងកុងប្តេជ្ញាផ្សះផ្សាការបែកបាក់ឡើងវិញ​

មេដឹកនាំថ្មីរបស់ដែនដីហុងកុងលោកស្រី Carrie Lam បានប្តេជ្ញានៅថ្ងៃព្រហស្បតិ៍នេះថា និង ផ្សះផ្សាអ្នកនយោបាយ និង ការបែកបាក់ក្នុងសង្គម​ ឲ្យវិលទៅរកភាពដូចដើម គឺដែនដីហុងកុងជាមជ្ឈមណ្ឌល​ហិរញ្ញវត្ថុពិភពលោក​បន្តការអភិវឌ្ឍន៍ដូចធម្មតា។​

លោកស្រី Lam នឹងចូលកំណែងជាផ្លូវការនៅថ្ងៃទី១ខែកក្កដា បន្ទាប់ពីការទទួលបានជ័យជម្នះក្នុងការបោះឆ្នោត​កាលពីខែមីនាកន្លងទៅ។ បន្ទាប់ពីលោកស្រីឈ្នះការបោះឆ្នោតមកនាំឲ្យអ្នកតាមដានបញ្ហានេះ មួយចំនួនបង្ហាញការព្រួយបារម្ភថា អំណាចទីក្រុងប៉េកាំងនឹងកាន់តែរឹតត្បិតខ្លាំងលើដែនដីមួយនេះ ហើយសេរីភាពដែលបន្តពីអាណានិគមន៍អង់គ្លេសនឹងត្រូវរួមកាន់តែតូច។​

ដែនដីនេះ​ធ្លាប់មានការបះបោរតវ៉ាយ៉ាងខ្លាំងពីសំណាក់ក្រុមយុវជនកាលពីឆ្នាំ២០១៤ ដើម្បីទាមទារឲ្យមានការបោះឆ្នោតជ្រើសរើសមេដឹកនាំ​តាមបែបប្រជាធិបតេយ្យ ដើម្បីឲ្យឃ្លាតឆ្ងាយពីការគ្រប់ដណ្តប់នៃរដ្ឋអំណាចទីក្រុងប៉េកាំង តែការតវ៉ាទាំងនោះត្រូវបានបង្ក្រាប ចំណែកការបោះឆ្នោតត្រូវបានទីក្រុងប៉េកាំងជាចាត់ចែងដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ