ពួករដ្ឋឥស្លាម​ពង្រីកប្រព័ន្ធទំនាក់ទំនងសង្គម​និងយុទ្ធនាការ

ទីភ្នាក់ងារនគរបាលការពារសន្តិសុខតំបន់អឺរ៉ុប (Europol)បានថ្លែងថា ពួកឧទ្ទាមរដ្ឋឥស្លាម បានកំពុងធ្វើការវិវត្តន៍ប្រព័ន្ធទំនាក់ទំនងសង្គមរបស់ពួកគេ ដើម្បីជៀសវាងមានការទប់ស្កាត់លើមធ្យោបាយទំនាក់ទំនង និង យុទ្ធនាការឃោសនារបស់ពួកគេក្នុងស្វែងរកឲ្យមនុស្សចូលរួម និង ប្រមូលជាថវិកា។​

នាយកទីភ្នាក់ងារនគរបាលការពារសន្តិសុខតំបន់អឺរ៉ុបលោក​ Rob Wainwright ថ្លែងថា ទម្រង់ថ្មីនៃការទំនាក់ទំនងតាមអនឡាញជាមួយពួកគេគឺសមត្ថកិច្ចមិនអាចតាមមើលណឹងនោះទេ ក្នុងរយៈពេល​៤៨ម៉ោង។ លោកបន្តថា ទើបរកឃើញថា បណ្តាញទំនាក់ទំនងសង្គម​របស់ពួកឥស្លាមបានវត្តន៍ថ្មី ដែលផ្នែកមួយនៃសកម្មភាពតាមអ៊ិនធើណែត។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​​

នៅពេលដែលទីភ្នាក់ងារនគរបាលការពារសន្តិសុខតំបន់អឺរ៉ុប បង្គ្រាបលើប្រព័ន្ធទំនាក់ទំនងរបស់រដ្ឋឥស្លាម និង ពួក អាល់កៃដា នោះរកឃើញមានការទាក់ទងជាមួយមន្ត្រីជាច្រើនរបស់ អាមេរិក ប៊ែលហ្សិក ក្រិច ប៉ូឡង់ និង ប៉ទុយកាល់ ជាង២០០០ គណនេយ្យ ដែលដំណើរការលើប្រព័ន្ធផ្សព្វផ្សាយចំនួន​២០។​

ពួកក្រុមឧទ្ទាមឥស្លាមជីហាត បានពឹងផ្អែក​លើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីធ្វើយុទ្ធនាការអូសទាញកម្លាំងនិង ថវិកា ចូលតាមប្រព័ន្ធឯកជនរបស់ពួកគេតាម ប្រព័ន្ធ​ Telegram។​

ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Facebook និង​ Google បានរងសម្ពាធពីស្ថានការណ៍នយោបាយកើនឡើង  ដោយសារវាបានក្លាយជាឧបករណ៍ សម្រាប់ឲ្យពួកឧទ្ទាមប្រើប្រាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ