ក្រសួងមហាផ្ទៃត្រៀមរៀបចំកម្លាំងជិត៤ម៉ឺននាក់ ដើម្បីបែងចែកកម្លាំងការពារតាមការរិយាល័យបោះឆ្នោតនិង រាប់សន្លឹកឆ្នោតនៅទូទាំងប្រទេសសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំនៅក្រសួងមហាផ្ទៃនៅថ្ងៃព្រហស្បតិ៍នេះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចសរុបមានចំនួន ៣៧ ៥៣០ នាក់។ ក្នុងចំណោមនោះ មានកម្លាំងនគរបាល ៣៥ ០៤៣នាក់ កម្លាំងកងរាជអាវុធហត្ថ ៦៤៣នាក់ និងកងយោធពលខេមរភូមិន្ទ មាន ១ ៨៤៤នាក់។
ការបោះឆ្នោតជ្រើសរើក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នឹង ប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០១៧ខាងមុននេះ៕