ចិនបញ្ជាក់ជំហររក្សាមិត្តល្អជាមួយកូរ៉េខាងជើងទោះមានការវាយប្រហារពាក្សសម្តី

ចិនប្តេជ្ញា នៅតែរក្សាមិត្តភាពល្អជាមួយ កូរ៉េខាងជើងជាប្រទេសជិតខាងខ្លួន បើទោះជាប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានវាយប្រហារខ្លាំងលើប្រទេសចិន ជុំវិញការអន្តរាគមន៍ក្នុងការដោះស្រាយកម្មវិធីអាវុធនុយក្លេអ៊ែក្នុងឧបទ្វីបកូរ៉េក៏ដោយ។​

ទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ឆ្លើយតបទៅនឹងសារព្រមានរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់ទីក្រុងព្យុងយ៉ាង KCNA ហើយចិនថា អរគុណដែលកូរ៉េខាងជើងបានជួយការពារក្នុងនាមជាប្រទេសជិតខាងគ្នាកន្លងមក​។​

មួយរយៈកាលចុងក្រោយនេះ ចិនបានធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ហើយពិសេសប្រើមធ្យោបាយផ្សេងទៀត ដើម្បីទប់ស្កាត់មិនឲ្យកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែជាថ្មីទៀត ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងKCNAបានចុះផ្សាយព្រមានថា ចិន នឹងមានគ្រោះថ្នាក់ហើយហៅចិនថា ជាជនដែលក្បត់មិត្តភ័ត្តិ។​

ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសចិន​លោក​ Geng Shuang ថ្លែងថា ចិននៅតែរក្សាទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង លើកិច្ចសហប្រតិបត្តិការផ្សេងៗដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ