បេក្ខជនប្រធានាធិបតី ​Macron បន្តដឹកមុខលោកស្រី​ Le Pen

បេក្ខជនប្រធានាធិបតី និយមកណ្តាលឯករាជ្យលោក Emmanuel Macron  បានពង្រីកប្រជាប្រិយភាពរបស់លោកគឺ​ អ្នកគាំទ្រកើនឡើង​ជាងគូប្រជែង Marine Le Pen ខណៈការបោះឆ្នោតផ្លូវការសល់តែបីថ្ងៃទៀតប៉ុណ្ណោះនឹងមកដល់។​

តាមការស្ទង់មតិរបស់ Elabe សម្រាប់ BFM TV និង L’Express បានចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា លោក Macronទទួលបានការគាំទ្រចំនួន​៦២% គឺកើនឡើង សម្រាប់បេក្ខជនគួប្រជែងរបស់លោកគឺលោកស្រី Le Pen ទទួលបានសំឡេងគាំទ្រ ៣៨%។

ការស្ទង់មតិចេញផ្សាយក្រោយពេលដែល បេក្ខជនប្រធានាធិបតីទាំងពី បានចូលរួមវិទិកាជជែកគ្នា កាលពីថ្ងៃពុធ។  ចំពោះលោក​Macron  របាយការណ៍សិក្សានេះ បញ្ជាក់ថា អាចទទួលបានជ័យជម្នះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ