ម៉ាឡេស៊ីចាប់ខ្លួនជនជាតិតួកគីសង្ស័យពាក់ព័ន្ធក្រុម IS

បុរសជនជាតិ​តួកគី២នាក់ ត្រូវបានសមត្ថកិច្ចម៉ាឡេស៊ីចាប់ខ្លួនកាលពីថ្ងៃទី២ខែឧសភា ដោយសង្ស័យថាបានធ្វើសកម្មភាពពាក់ព័ន្ធជាមួយចលនាក្រុមរដ្ឋឥស្លាម។

នគរបាលនៅកូឡាឡាំពួរ ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា អង្គភាពពិសេសប្រឆាំង ភេរវកម្ម បានតាមដានការទំនាក់ទំនងរវាងបុរសពីររូបជាជនជាតិ​តួកគី ហើយសម្រេចចាប់ខ្លួនដោយចោទថា បានធ្វើសកម្មភាពដើម្បីគៀងគរឲ្យមានកម្លាំងចួលរួម និងប្រមូលថវិកាដើម្បីយកទៅជួយពួក IS។ ​នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។​

អង្គភាពពិសេសប្រឆាំងភេរវកម្មបានតាមដានការទំនាក់ទំនងជាឯកជនរបស់មនុស្សជាច្រើន រួមទាំងសកម្មភាព​ពង្រីកការទំនាក់ទំនង ការផ្សព្វផ្សាយគំនិតអ្វីមួយ និងការប្រមូលមូលនីធិជាដើម។​ អាជ្ញាធរបញ្ជាក់ថា ការចាប់ខ្លួន​បុរសទាំងពីរនេះ គឺបន្ទាប់ពីការស៊ើបអង្កេតច្បាស់លាស់។​

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ជំរុញឲ្យអាជ្ញាធរអនុវត្តន៍សិទ្ធិរបស់ពួកគេក្នុងពេលជាប់ឃុំដូចជា អាចជួបជាមួយក្រុមគ្រួសារនិងមេធាវី របស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ