ទាហ៊ានខ្មែរម្នាក់ត្រូវពួកឧទ្ទាមសម្លាប់នៅអាហ្រ្វិកកណ្តាល

រូបតំណាង

នាយករដ្ឋមន្ត្រី ឲ្យដឹងថា យ៉ាងតិចទាហ៊ានខ្មែរម្នាក់​ត្រូវបាន​​​សម្លាប់ និង​៣នាក់ផ្សេងទៀត បានបាត់ខ្លួន ខណៈពួកគេកំពុង​បំពេញ​បេសកកម្ម ក្នុងនាមជា​កងកម្លាំង​រក្សា​សន្តិភាព​ នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល។

ថ្លែងក្នុង​ពិធីមួយក្នុងខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​៩ខែឧសភានេះ លោក ហ៊ុន សែន មានប្រសសាសន៍ថា កងទ័ព​មួក​ខៀវខ្មែម្នាក់បានស្លាប់​និង៣នាក់ផ្សេងទៀត​ បានបាត់ខ្លួន ក្រោយ​រងការ​វាយ​ប្រហារ​ពីក្រុមឧទ្ទាម ​ក្នុងពេល​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល។

លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមយកឱកាសនេះ ដើម្បីចូលមរណទុក្ខ​ចំពោះកងកម្លាំងរបស់យើង (កម្ពុជា)​ ដែលកំពុង​ស្ថិត​នៅអាហ្វិ្រកកណ្ដាល​…ត្រូវបានក្រុមឧទ្ទាមវាយប្រហា បណ្ដាលឲ្យស្លាប់ម្នាក់ និងកំពុងបាត់ខ្លួន៣នាក់ ឯខាងម៉ារ៉ុករបួសធ្ងន់និងស្រាល៥នាក់ ហើយក៏បាត់ខ្លួនម្នាក់ដែរ។ បាន​សេចក្ដី​ថា​យប់មិញនេះម៉ោង៨យប់ អាចនឹងត្រូវម៉ោង១របស់យើង ការវាយប្រហានេះបានកើតឡើង»។

បើតាមលោកនាយរដ្ឋមន្ត្រី ទាហ៊ានខ្មែរដែលត្រូវបានសម្លាប់នោះឈ្មោះ អ៊ឹម សំ ជាពលបាលឯក មានស្រុកកំណើតនៅខេត្តសៀមរាប។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ ទទួលខុសត្រូវ​និងធានាដល់​អាយុជី​វិតពលរដ្ឋឬទាហ៊ានរបស់កម្ពុជា។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែម ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបាននៅឡើយទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ