អ្នកប្រាជ្ញខាងសាសនាឥស្លាមបារម្ភការបែកបាក់នៅឥណ្ឌូនេស៊ី

តុលាការនៅភាគខាងត្បូងទីក្រុងចាការតា នៃប្រទេសឥណ្ឌូនេស៊ី បានសម្រេចកាត់ទោសអតីតអភិបាលក្រុង លោក Basuki Tjahaja Purnama ដែលកាន់សាសនាគ្រឹស្តឲ្យជាប់ពន្ធនាគារ ពាក់ព័ន្ធការចោទថា បានបំពានដល់គម្ពីរសាសនាឥស្លាមគឺគម្ពីរ គូរ៉ាន់​។​

កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក​ Basuki Tjahaja Purnama ដែលហៅលោកឈ្មោះមួយទៀតថា Ahok តុលាការសម្រេចឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ។​

ការសម្រេចនេះ នាំឲ្យអ្នកប្រាជ្ញខាងសាសនាឥស្លាមនានា បានបង្ហាញការព្រួយបារម្ភថា នេះ​ជាសកម្មភាពដែលរុញច្រានកាន់តែខ្លាំង ឲ្យមានគំនិតប្រកាន់ជំហរតឹងកើនឡើង នាំឲ្យបែកបាក់អ្នកកាន់សាសនាឥស្លាម​។​នេះ បើតាមសារព័ត៌មាន Channel News Asia។​

នៅខាងមុខតុលាការ បន្ទាប់ពីស្តាប់ការប្រកាសសេចក្តីសម្រេចហើយ មនុស្សប្រមាណ​១០០០នាក់ ដែលប្រឆាំងអភិបាលក្រុងនោះ បាននាំគ្នាស្រែកអបអរ ហើយប្រើពាក្យថា “Allahu Akbar” ដែលមានន័យថា ព្រះគឺអស្ចារ្យខ្លាំងណាស់  ចំណែក​ក្រុមអ្នកគាំទ្រអភិបាលក្រុងរូបនោះជាអ្នកកាន់សាសនាឥស្លាម​ជាច្រើនទៀត​ បានសម្តែងការឈឺចាប់ និង នាំគ្នាស្រែកយំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ