សមាជិកសភាហ្វីលីពីន​កំពុងពិចារណាបោះឆ្នោតដកតំណែងលោក​ Duterte

សមាជិកសភាហ្វីលីពីននៅថ្ងៃចន្ទនេះ បានពិភាក្សាគ្នាចំពោះពាក្យបណ្តឹងស្នើឲ្យមានការបោះឆ្នោតដកតំណែងលោក ឌូទើតេ ដោយចោទថា លោកកំពុងធ្វើសកម្មភាពក្បត់ជាតិ ក្នុងការបង្ហាញជំហរទន់ជ្រាយជាមួយចិន និង រងការចោទថា មានរំលោភអំណាចក្នុងពេលធ្វើយុទ្ធនាការប្រឆាំងគ្រឿងញៀន។​

សមាជិកសភា Gary Alejano មកពីក្រុមមតិភាគតិចបានចោទថា លោក​ឌូទើតេ បានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ រួមទាំងបរាជ័យក្នុងការថែរក្សាសុខភាពសាធារណៈ ការបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធសម្លាប់មនុស្សក្រៅច្បាប់  និង បំពេញការងារមិនច្បាស់លាស់ក្នុងការថែរក្សាបូរណភាពទឹកដី។​នេះបើតាមទីភ្នាក់ព័ត៌មានរ៉យទ័រ។​

លោក​បន្តថា គណៈកម្មកាសភាត្រូវតែសម្រេចករណីនេះ ថា ល្មមហើយឬនៅក្នុងចាត់វិធានការដាក់ទៅឲ្យមានការបោះឆ្នោតបឋមក្នុងការដកតំណែងលោក​ឌូទើតេ។​

ករណីគ្រឿងញៀន សហគមន៍អន្តរជាតិបានថ្កោលទោសបន្តបន្ទាប់ ករណីរដ្ឋាភិបាលដឹកនាំដោយលោក ឌូទើតេ សម្លាប់មនុស្សរាប់ពាន់នាក់ក្រៅប្រព័ន្ធច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ