តារាកំប្លែងល្បីឈ្មោះរបស់តៃវ៉ាន់ទទួលមរណភាពនៅព្រឹកនេះ​

តារាកំប្លែងដែលល្បីឈ្មោះនៅក្នុងដែនដី​តៃវ៉ាន់ Chu Ke-liang បានទទួលមរណភាពព្រឹកព្រលឹមថ្ងៃចន្ទនេះ ក្នុងអាយុ៧០ឆ្នាំ។​

តាមប្រព័ន្ធផ្សព្វផ្សាយនៅតៃវ៉ាន់បានចុះផ្សាយថា លោក​ Chu បានទទួលមរណភាពនៅម៉ោង​៥ព្រឹកថ្ងៃចន្ទនេះ នៅក្នុងមន្ទីរពេទ្យនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រមួយនៅក្នុងទីក្រុងតៃប៉ិ បន្ទាប់ពីការចំណាយពេលអស់ជាច្រើនសប្តាហ៍នៅទីនោះដើម្បីព្យាបាលជំងឺ។​

រោគវិនិច្ឆ័យបង្ហាញថា តារាកំប្លែងរូបនោះមានមហារីកពោះវៀនធំកាលពីឆ្នាំ២០១៤ ហើយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ កាលពីខែមុនបន្ទាប់ពីមហារីកនោះរាលដាលដល់ថ្លើមរបស់លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ