អាមេរិកនិងជប៉ុន​ស្នើ UN បើកការប្រជុំបន្ទាន់ករណីកូរ៉េខាងជើង​បាញ់មីស៊ីល

សហរដ្ឋអាមេរិក និង ជប៉ុន កាលពីថ្ងៃអាទិត្យម្សិលមិញ បានស្នើសុំឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកការប្រជុំជាបន្ទាន់មួយ ដើម្បីជជែកករណីកូរ៉េខាងជើងបានបាញ់អាវុធមីស៊ីលជាថ្មីទៀត ដែលជាផ្នែកមួយនៃការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។​

កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យម្សិលមិញ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធ មីស៊ីល​ជាថ្មីទៀតហោះបានជាង​៧០០គីឡូ ម៉ែត្រ ដែលជាការប្រឆាំងប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក​ Moon Jae-In ជាអ្នកសេរីនិយមលោកថ្លែងថា ចង់បញ្ចប់ភាពតានតឹងជាមួយកូរ៉េខាងជើង។​ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។​

តាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ​បានឲ្យដឹងថា ការប្រជុំបន្ទាន់លើករណីកូរ៉េខាងជើងបាញ់អាវុធមីស៊ីល​តាមការស្នើឡើងរបស់អាមេរិក និង ជប៉ុន​នេះ គ្រោះនឹងធ្វើនៅរសៀលថ្ងៃអង្គារស្អែកនេះ។​

ការបាញ់នេះគឺជាលើកទី២ក្នុងរយៈពេល២សប្តាហ៍  ដែលនាំឲ្យសហគមន៍អន្តរជាតិកាន់តែមានការព្រួយបារម្ភខ្លាំងថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាន់តែខ្លាំងឡើង​អាចឈានដល់ការបាញ់បានរក្នុងរយៈវែងមួយហើយគ្រោះថ្នាក់កាន់តែខ្លាំង។​

ការបាញ់មីស៊ីលចុងក្រោយនេះ ទីក្រុងព្យុងយ៉ាងបានចាប់ផ្តើមបាញ់ចេញពី តំបន់សេដ្ឋកិច្ចសិសកៃសុង នៅភាគពាយព្យនៃឆ្នេរ គឺនៅក្បែរឆ្នេរសមុទ្រជប៉ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ