នាវាចម្បាំងមកពីប្រទេស២០ជួបប្រជុំគ្នានៅសិង្ហបុរីនៅថ្ងៃនេះ​

នាវាចម្បាំងមកពីប្រទេសចំនួន​២០លើពិភពលោក បានប្រមូលផ្តុំគ្នានៅមូលដ្ឋានទ័ពជើងទឹក Changi របស់សិង្ហបុរីនៅព្រឹកថ្ងៃចន្ទនេះ ជាថ្ងៃដែលសិង្ហបុរីរៀបចំការជួបប្រជុំកម្លាំងកងទ័ពជើងទឹកជាលើកដំបូង ហើយត្រូវអ្នកតាមដានហៅថា នយោបាយការទូតផ្នែកកងទ័ពជើងទឹក។​

ក្បួននៃការជួបជុំគឺត្រួតពិនិត្យលើសន្តិសុខដែនគោក និង ដែនសមុទ្រ ដែលសមុទ្រគឺនានាចម្បាំងចំនួន​៤៦គ្រឿង យន្តហោះចម្បាំងចំនួន​៤គ្រឿង មកពីប្រទេសចំនួន​២១រួមទាំងសិង្ហបុរី។​នេះបើតាមសារព័ត៌មានChannel News Asia។​

ក្នុងចំណោមប្រទេសទាំង២០នោះ រួមមាន United States, China, Russia, France, Malaysia, Indonesia, Thailand, Sri Lanka, India, Australia, New Zealand, Japan, South Korea, Myanmar, Philippines, Canada, Pakistan, Vietnam, Bangladesh និង​ Brunei។

ការជួបជុំគ្នាថ្ងៃនេះ ក៏ចំថ្ងៃខួប៥០ឆ្នាំនៃការបង្កើតកងទ័ពជើងទឹករបស់របស់សិង្ហបុរី  ហើយការជុំគ្នានេះក៏ធ្វើឡើងបន្ទាប់ពី កងទ័ពចម្រុះត្រឡប់ពីការពិនិត្យគោលដៅបីសំខាន់កាលពីសប្តាហ៍មុន​គឺ នាវាចម្បាំងចំនួន​៣របស់សិង្ហបុរីបាន នាំមុខវាចម្បាំងផ្សេងៗ ធ្វើដំណើរពីច្រកផ្លូវទឹក Malacca  និង សមុទ្រចិនខាងត្បូង។​
មូលដ្ឋានទ័ពជើងទឹករបស់សិង្ហបុរី Changi គឺទទួលនាវាចម្បាំងពីអន្តរជាតិជាង១០០រាល់ឆ្នាំ ដែលនេះជាផ្នែកធ្វើឲ្យសិង្ហបុរីមានការទំនាក់ទនងបានរឹងមាំផ្នែកយោធាជើងទឹកជាមួយប្រទេសនានាលើពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ