អ្នកព័ត៌មានធ្លាប់ទទួលបានពាន់រង្វាន់នៅម៉ិចស៊ិករងការបាញ់សម្លាប់​

អ្នកព័ត៌មានដែលធ្លាប់ទទួលបានពានរង្វាន់សេរីភាពសារព័ត៌មានអន្តរជាតិ លោក​ Javier Valdez ជាជនជាតិម៉ិចស៊ិកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅភាគពាយព្យនៃរដ្ឋ Sinaloa។​

លោកត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បើកការវាយបាញ់ប្រហារពេលលោកធ្វើដំណើរតាមរថយន្ត​នៅក្នុងទីក្រុង Culiacanជាកន្លែងដែលលោក​ Valdez ធ្វើការ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ RioDoce។​ លោក​មានវ័យ៥០ឆ្នាំ ទទួលបានពានរង្វាន់សេរីភាពសារព័ត៌មានពិភពលោក​ តាមការសម្រេចរបស់គណៈកម្មាធិការការពារអ្នកសារព័ត៌មាន កាលពីឆ្នាំ២០១១  ជុំវិញការប្រមាញ់ព័ត៌មានការជួញដូរគ្រឿងញៀន។​

លោក​ Valdez ជាអ្នកសារព័ត៌មានទី៥ហើយ ដែលត្រូវបានបាញ់សម្លាប់ ពាក់ព័ន្ធការបំពេញការងារនៅក្នុងឆ្នាំ២០១៧​នេះ។ លោកបានសរសេរនៅក្នុងសៀវភៅរបស់លោក​កាលពីឆ្នាំមុនថា អ្នកព័ត៌មានត្រូវបានជនដែលប្រព្រឹត្តអំពើខុសច្បាប់ ហើយចង់លាក់បាំងកំណត់​ដាក់ក្នុងបញ្ជីខ្មៅពួកគេ​ ហើយអាចនឹងត្រូវគេបាញ់សម្លាប់នៅពេលក្រុមទាំងនោះចង់សម្លាប់។​

ក្នុងអំឡុងពេលជិត៣ទសវត្សរ៍មកនេះលោក​ Valdez បានសរសេរព័ត៌មានជាច្រើនពាក់ការជួញដូរគ្រឿងញៀន និងការចងក្រងរបស់ក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសម៉ិចស៊ិកូ ក្នុងនោះរួមទាំងអ្នកមានអំណាចនៅក្នុងរដ្ឋ Sinaloaផងដែរ។​

មិនទាន់មានការចោទប្រកាន់ជាផ្លូវការថា តើក្រុមណាមួយជាអ្នករៀបចំការបាញ់ប្រហារនេះនៅឡើយ ប៉ុន្តែគេមានការសង្ស័យថា ភាគច្រើនគឺក្រុមអ្នកជំនួញធំៗគ្រឿងញៀន​ដែលខូចប្រយោជន៍ដោយសារការរាយការណ៍នោះជា អ្នករៀបចំការបាញ់ប្រហារ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ