អ្នកជំនាញសង្ស័យកូរ៉េខាងជើងជាអ្នកចួលលួចទិន្នន័យតាមអ៊ិនធើណែត​

អ្នកជំនាញបច្ចេកវិទ្យាខាងសុវត្ថិភាពប្រព័ន្ធអ៊ិនធើណែត ដាក់ការសង្ស័យថា កូរ៉េខាងជើង ជាអ្នកពាក់ព័ន្ធក្នុងចួលលួចទិន្នន័យ និង ការរំខាន​ដល់ប្រព័ន្ធអ៊ិនធើណែតលើពិភពលោក។​

សារព័ត៌មានBBC ចុះផ្សាយថា គេសង្ស័យក្រុម​ Lazarus Group ដែលកំពុងធ្វើសកម្មភាពអុកឡុកតាមប្រព័ន្ធអ៊ិនធើណែត ហើយបានចូលលួចទិន្នន័យ Sony Pictures កាលពីឆ្នាំ២០១៤ និង ករណីមួយទៀត ការលួចលុយពីធនាគារបង់ក្លាដេសកាលពីឆ្នាំ២០១៦ ។​

ក្រុមអ្នកជំនាញដាក់ការសង្ស័យលើក្រុមហ៊ុ​ន​ Lazarus Group បានធ្វើការងារឲ្យចិន ប៉ុន្តែក្រោមការរៀបចំរបស់កូរ៉េខាងជើង។​

ក្រុមអ្នកជំនាញខាងសុវត្ថិភាពប្រព័ន្ធអ៊ិនធើណែតនៅក្រុមហ៊ុន​Google រកឃើញថា Lazurus Group លុកលុយអ៊ិនធើណែតមួយរយៈក្រោយនេះ  ចំណែកTwiter ឈ្មោះ  Neel Mehta ត្រូវបានគេរកឃើញលេខកូដ ស្រដៀងគ្នាទៅកូដរបស់ WannaCry ជាកម្មវិធីកុំព្យួទ័រសម្រាប់ការវាយប្រហារ ដែលគេជឿថា បង្កើតឡើង​ដោយ Lazarus Group។​បើទោះជាបីជាមានភស្ភុតាងជាច្រើន​ដែលគេចាត់ទុកថា យកជាការបានហើយក៏ដោយក៏ក្រុមអ្នកជំនាញនៅបន្តស្វែងរកភស្ភុតាងបន្ថែមទៀត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ