ស្ត្រីឆ្នើមអ្នកបើកយន្តហោះដំបូងគេនៅប៉ាគីស្ថានទទួលមរណភាព

លោកស្រី Shukriya Khanum គឺជាស្ត្រីដែលទទួលបានសិទ្ធិអនុញ្ញាតិឲ្យបើកយន្តហោះ ក្នុងវិស័យពាណិជ្ជកម្មមុនគេ នៅក្នុងប្រទេសប៉ាគីស្ថានបានទទួលមរណភាពដោយសារជំងឺមហារីកក្នុងអាយុ៨២ឆ្នាំនៅក្នុងទីក្រុង Lahore។​

លោកស្រី ទទួលបានសិទ្ធិបើកយន្តហោះកាលពីឆ្នាំ១៩៥៩ គឺក្រោយពេលលោកស្រី បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យល័យមួយរបស់រដ្ឋ។ ទោះយ៉ាងក្រោយពេលលោកស្រីចូលបំពេញការពារបាន៣០ឆ្នាំ ក៏មានស្ត្រីផ្សេងៗទៀតទទួលបានការងាររបៀបនេះដែរ។​

លោកស្រី Shukriya Khanum បានចូលរួមបើកបរយន្តហោះក្នុងការងាររដ្ឋ  បើកបរក្នុងកម្រិតអន្តរជាតិ  ដែលដំបូងឡើយស្រ្តីគេមិនអនុញ្ញាតឲ្យបើកបរយន្តហោះនោះទេ។​ លោកស្រីធ្លាប់ទទួលបានការអប់រំបណ្តុះបណ្តាលពីមជ្ឈមណ្ឌល PIA ពេលនោះគេចាត់ទុកលោកស្រីជាស្ត្រីវ័យក្មេងដែលមានសមត្ថភាពក្នុងការបើកយន្តហោះបាន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ