កិច្ចចរចាសន្តិភាពនៅស៊ីរីចាប់ផ្តើមឡើងវិញនៅសឺណែវ

ការចរចាជាថ្មីទៀត លើបញ្ហានៅស៊ីរី ចាប់ផ្តើមឡើងវិញនៅថ្ងៃអង្គារនេះ នៅក្នុងទីក្រុងសឺណែវ ជាការជំរុញចុងក្រោយរបស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាជម្លោះនៅស៊ីរីដែលអូសបន្លាយ៦ឆ្នាំមកនេះ ហើយបានបណ្តាលឲ្យមនុស្សជាង ៣២០ ០០០នាក់ស្លាប់។​

ការចរចា៥លើកមកហើយដែលអង្គការសហប្រជាជាតិ បានបរាជ័យ មិនបានទទួលលទ្ធផលដូចការរំពឹងទុក ក្នុងការដោះស្រាយបញ្ហានៅក្នុងប្រទេស៊ីរីនោះទេ។​

ប្រធានាធិបតីបាល់សា អាល់អាសាទ បានពង្រឹងអំណាចប្រើកម្លាំងទ័ពដើម្បីការពារតំណែងទប់ទល់ជាមួយ ក្រុមបះបោរច្រើនក្រុមដែលកំពុងធ្វើសកម្មភាពផ្តួលរំលំរបបដាម៉ាស់។​ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។​

នៅពេលថ្មីៗនេះ លោក​អាសាទ ក៏បានអំពាវនាវទៅទីក្រុងសឺណែវ ឲ្យទុកជាមោឃៈ ចំពោះដំណើរពិភាក្សា នៅក្នុងប្រទេស Belarus កាលពីពេលកន្លងទៅ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ