ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរថ្លែងនៅថ្ងៃពុធនេះថា មូលដ្ឋាននៃការទំនាក់ទំនងរវាងកូរ៉េទាំងពីរនៅតែរក្សាទុក ហើយត្រូវបើកចំហការជជែកគ្នាឡើងវិញ ខណៈប្រធានាធិបតីថ្មីលោក Moon Jae-in កំពុងស្វែងរកគោលនយោបាយសម្រុះសម្រួលជាមួយកូរ៉េខាងជើង។
លោក Lee Duk-haeng អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េ ថ្លែងថា មូលដ្ឋានគ្រឹះនៃការទំនាក់ទំនងរបស់កូរ៉េទាំងពីរ ត្រូវបើកឡើងវិញ ដែលមិនមានជម្រើសផ្សេងប្រសើរជាងនេះទេ។
លោក Lee មន្ត្រីរបស់កូរ៉េខាងត្បូង បានព្យាយាមទៅតំបន់ Panmunjom ជាកន្លែងការិយាល័យទំនាក់ទំនង រវាងកូរ៉េទាំងពីរនៅព្រំដែនរាល់ថ្ងៃ នឹងព្យាយាមរកឱកាសល្អ ដើម្បីទទួលការឆ្លើយតបជាវិជ្ជមានជាមួយកូរ៉េខាងជើង។
ប្រទេសកូរ៉េបានបែកបាក់ជាពីរ នៅឆ្នាំ១៩៥៣ គឺបែកជាកូរ៉េខាងជើង និង កូរ៉េខាងត្បូង។ ជាញឹកញាប់កូរ៉េខាងជើងដែលស្គាល់ថា ជាប្រទេសផ្តាច់ការឯកកោនោះតែងព្រមានវាយប្រហារលើកូរ៉េខាងត្បូងញឹកញាប់ ក្រោយមហេតុផលថា កូរ៉េខាងត្បូងគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន៕