ប្រធានាធិបតីតួកគី លោក Tayyip Erdogan ថ្លែងប្រាប់ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារម្សិលមិញថា ប្រទេសរបស់លោក មិនអាចទទួលយកបានចំពោះការវាយប្រហាររបស់ពលរដ្ឋស៊ីរីនៅតំបន់ឃឺតបានទេ។
ទោះយ៉ាងណាតួកគីបញ្ចាក់ថា ផ្អាកការបាញ់ប្រហាររយៈពេលខ្លី ក្រោយពេលសហរដ្ឋអាមេរិកសម្រេចផ្តល់អាវុធដល់ពលរដ្ឋនៅទីនោះ។
នៅក្នុងកិច្ចប្រជុំមួយនៅសេតវិមាន លោកត្រាំ បានសរសើរ លោក Erdogan ថា ជាសម្ព័ន្ធមិត្តដែលសំខាន់មិនអាចខ្វះបានក្នុងការចូលរួមកម្លាំងវាយប្រឆាំងពួកភេរវកម្ម។ ក្នុងពេលនោះលោកត្រាំ មិនបានលើកឡើងពីបញ្ហារដ្ឋាភិបាលរដ្ឋាភិបាលតួកគី បង្ក្រាបលើក្រុមបះបោរប៉ងធ្វើរដ្ឋប្រហារបរាជ័យកាលពីឆ្នាំមុននោះទេ។
លោក Erdogan ថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក គឺជា ការពង្រឹងទំនាក់ទំនងប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរឡើងវិញ។
ការជួបគ្នារវាងមេដឹកនាំទាំងពីរនេះ ត្រូវបានគេមើលឃើញថា បានធ្វើឲ្យស្ថានភាពតានតឹងយ៉ាងច្រើនបានធូរស្រាលមកវិញ ករណីរដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោន បានផ្តល់អាវុធឲ្យក្រុមជនជាតិស៊ីរីនៅតំបន់ឃឺត ហើយរដ្ឋអំណាចទីក្រុងអង់ការ៉ា ព្រមទទួលស្គាល់ក្រុមនោះ៕