អ្នកឡើងភ្នំ Everest ៣នាក់ស្លាប់និងម្នាក់បាត់ខ្លួន​

អាជ្ញាធរនេប៉ាល់បានឲ្យដឹងថា អ្នកឡើងលើភ្នំ Everest កាលពីចុងសប្តាហ៍មុន​គឺ៣នាក់បានស្លាប់ និង ម្នាក់ទៀតបានបាត់ខ្លួន ដោយសារតែបញ្ហាអាកាសធាតុគឺមានខ្យល់ និង ត្រជាក់ខ្លាំង។​

របាយការណ៍របស់អាជ្ញាធរនេប៉ាល់បង្ហាញថា ចំនួនស្លាប់ថ្មីនេះ ធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារការឡើងភ្នំ Everest កើនដល់១៨នាក់ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

តាមទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា ៣ថ្ងៃចុងក្រោយនេះ អាជ្ញាធរនេប៉ាល់​បានប្រើប្រាស់ឧត្ថម្ភាចក្រជួយសង្គ្រោះអ្នកឡើងភ្នំរាប់សិបនាក់ក្នុងពេលពួកគេជួបស្ថានភាពគ្រោះថ្នាក់ដោយសារអាកាសធាតុ។ ភ្នំ Everestមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក​គឺ ៨ ៨៤៨ ម៉ែត្រ។​

នេប៉ាល់មិនទាន់បានបញ្ជាក់ថា អ្នកស្លាប់ទាំងបី និង បាត់ខ្លួនម្នាក់នោះ ជាជនជាតិណាខ្លះទេ គ្រាន់តែបញ្ជាក់ថា អ្នកនោះស្លាប់នៅពេលឡើងដល់កម្ពស់ប្រមាណ​៨​០០០ម៉ែត្រ ជាតំបន់គ្រោះថ្នាក់ខ្លាំង  ខ្វះខ្យល់ដកដង្ហើម ដែលគេឲ្យឈ្មោះទីនោះថា ជាតំបន់មរណៈ។​

ថ្មីៗនេះ និស្សិតតៃវ៉ាន់ពីរនាក់នាំគ្នាឡើងភ្នំនេះ រហូតវង្វេង៤៧ថ្ងៃ ត្រូវការងារជួយសង្គ្រោះបានម្នាក់ ហើយម្នាក់ទៀតបានស្លាប់ដោយសារការធ្លាក់ពីលើជ្រោះជ្រៅមួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ