ក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់ហុងកាត់បន្ថយបុគ្គលិក​៦០០កន្លែង

ក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះរបស់ហុងកុងឈ្មោះ Cathay Pacific Airways បានប្រកាសនៅថ្ងៃចន្ទនេះ ថា នឹងកាត់បន្ថយបុគ្គលិកចំនួន​៦០០កន្លែង ដែលក្នុងនោះរួមទាំងអ្នកគ្រប់គ្រងចំនួន​១៩០កន្លែង និង បុគ្គលធម្មតាជាង៤០០កន្លែងទៀត ត្រូវបញ្ឈប់នៅពាក់កណ្តាលខែមិថុនា។​

ក្រុមហ៊ុន​Cathay Pacific  ថ្លែងថា បុគ្គលិកជូរមុខ អ្នកបើកយន្តហោះ និង អ្នកធ្វើការនៅលើយន្តហោះ មិនស្ថិតនៅក្នុងចំណោមការបញ្ឈប់នោះទេ។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

កាលពីខែមីនា ក្រុមហ៊ុននេះ បានប្រកាសរៀបចំសម្រួលផែនការផ្ទៃក្នុង ដើម្បីកាត់បន្ថយការចំណាយ លើអ្នកគ្រប់គ្រងថ្នាក់កណ្តាលនិងថ្នាក់ខ្ពស់ ដោយគោរពតាមច្បាប់ហុងកុងអាចកាត់បន្ថយបានចំនួន​៣០%។  ការកាត់បន្ថយបុគ្គលិកចាប់ផ្តើមឡើង បន្ទាប់ពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំខាតតាំងពីឆ្នាំ២០០៨មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ