បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​មេនឆែស្ទ័រ ស្លាប់​យ៉ាង​តិច​១៩​នាក់ របួស​៥០​នាក់

ប៉ូលិស​អង់គ្លេស បាន​និយាយ​ថា មនុស្ស ១៩​នាក់ ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់ ខណៈ​មនុស្ស​ប្រហែល ៥០​នាក់​ទៀត បាន​រង​របួស ក្រោយ​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ឯ​​ Manchester Arena កាល​ពី​យប់​មិញ​នេះ ជា​ទីដែល​អ្នក​ចម្រៀង​អាមេរិក Ariana Grande កំពុង​សម្ដែង​នៅ​ទីនោះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយរបស់​ Reuters។

សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្មី​បំផុត​បាន​បន្ថែម​ថា ប៉ូលិស​បាន​ចាត់​ទុក​អំពើ​ហឹង្សា​នេះ​ជា “ករណី​ភេរវកម្ម​រហូត​ដល់​ប៉ូលិស​រក​ឃើញ​ហេតុ​ផល​ផ្សេង”។ ប៉ូលិស​បាន​និយាយ​ថា ពួកគេ​បាន​ឆ្លើយ​តប​នឹង​ទូរស័ព្ទ​មួយ​ខ្សែ​នៅ​មុន​ម៉ោង ១០ និង​ ៣៥​នាទី​យប់ ម៉ោង​នៅ​ក្នុង​ប្រទេស​អង់គ្លេស។

សេចក្ដី​រាយការណ៍​នានា បាន​ផ្សាយ​ថា ក្មេង​ស្រី​ជា​ច្រើន​នាក់ ស្ថិត​ក្នង​ចំណោម​អ្នក​ស្លាប់ ប៉ុន្តែ ករណី​នេះ មិន​ទាន់​ទទួល​បាន​ការ​បញ្ជាក់​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ។

មន្ត្រី​ពីរ​នាក់​របស់​អាមេរិក ដែល​បាន​និយាយ​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា សញ្ញា​ដំបូងៗ បាន​ចង្អុល​បង្ហាញ​ទៅ​រក​ជនវាយ​ប្រហារ​គ្រាប់​បែក​អត្តឃាត ជា​ដើម​ហេតុ​នៃ​ការ​បំផ្ទុះ​នោះ។

រថយន្ត​សង្គ្រោះ​​ត្រូវ​បាន​គេ​ឃើញ​បើក​បរ​រួត​រះ​ទៅ​កាន់​តំបន់​នោះ ហើយ​ប៉ូលិស​បាន​បន្ថែម​ថា ពលរដ្ឋ​គួរ​តែ​គេច​ចេញ​ពី​តំបន់​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ