អ្នក​ស្លាប់​ការ​អំពើ​ហឹង្សា​បំផ្ទុះ​គ្រាប់​បែក​នៅ​អង់គ្លេស​កើន​ដល់​២២​នាក់

ប៉ូលិស​អង់គ្លេស​បាន​និយាយ​ថា មនុស្ស​ដល់​ទៅ ២២​នាក់ ក្នុង​នោះ​មាន​ក្មេង​ផង​ដែរ ត្រូវ​បាន​បញ្ជាក់​ថា ស្លាប់ ខណៈ​មនុស្ស ៥៩​នាក់​ទៀត បាន​រង​របួស ក្រោយ​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ នៅ​ឯ Manchester Arena នៅ​យប់​មិញ​នេះ ជា​ទី​ដែល​តារា​ចម្រៀង​អាមេរិក Ariana Grande កំពុង​សម្ដែង​នៅ​ទីនោះ។ នេះ​ដោយការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប៉ូលិស​ទីក្រុង​មេនឆែស្ទ័រ បាន​និយាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ពួកគេ​ជឿ​ថា ការ​វាយ​ប្រហារ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បុរស​ម្នាក់ ហើយ​បុរស​នោះ​បាន​ស្លាប់​នៅ​ទីនោះ​ហើយ។ ជន​វាយ​ប្រហារ​នោះ បាន​កាន់​ឧបករណ៍​បង្កប់​ទៅ​ដោយ​គ្រឿង​ផ្ទុះ​មួយ ដែល​គេ​បាន​ចុះ​បំផ្ទុះ។

មេ​ប៉ូលិស​ទីក្រុង​មេនឆែស្ទ័រ លោក Ian Hopkins បាន​និយាយ​ថា អាទិភាព​សំខាន់ គឺ​ត្រូវ​រក​ឲ្យ​ឃើញ​ថា តើ​ជន​នោះ​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង ឬ​ក៏​មាន​បណ្ដាញ​។ ប៉ូលិស​បាន​ចាត់​ទុក​អំពើ​ហឹង្សា​នេះ​គឺ​ជាការ​វាយ​ប្រហារ​ដ៏​ឃោឃៅ​បំផុត​ដែល​ទីក្រុង​នេះ​បាន​ជួប​ប្រទះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ