ក្រសួងមហាផ្ទៃអង់គ្លេសស្វែងរកអ្នកពាក់ព័ន្ធវាយប្រហារនៅ Manchester

ក្រសួងមហាផ្ទៃរបស់អង់គ្លេសអះអាងថា ការវាយប្រហារគ្រាប់បែកអត្តឃាត នៅ Manchester Arena កាលពីថ្ងៃចន្ទ ដែលបណ្តាលឲ្យមនុស្ស២២ស្លាប់នោះ មិនមែនធ្វើឡើងដោយម្នាក់ឯងនោះទេ ហើយពេលសមត្ថកិច្ចកំពុងស្វែងរកអ្នកពាក់ព័ន្ធផ្សេងៗទៀត។​

មន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អ្នកវាយប្រហារមានការរៀបគ្នាជាប្រព័ន្ធ ហើយអាចមានការវាយប្រហារនៅតំបន់ផ្សេងៗទៀត។ ពេលនេះ សមត្ថកិច្ចអង់គ្លេសកំពុងបង្ការ និង ស្វែងរកអ្នកពាក់ព័ន្ធក្នុងការវាយប្រហារទាំងនោះ។​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ​Amber Rudd ថ្លែងប្រាប់សារព័ត៌មាន BBC ថា លទ្ធភាពនៃការបំផ្ទុះគ្រាប់បែកនោះ មានអ្នកផ្សេងទៀត ដែលចុចឲ្យផ្ទុះយុវជនដែលគេសង្ស័យថា អ្នកអោបគ្រាប់បែកអត្តឃាតឈ្មោះ Salman Abedi អាយុ២២ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ