ហ្វីលីពីនរកឃើញជនបរទេសកំពុងចួលរួម IS នៅភាគខាងត្បូង

មេបញ្ជាការកងទ័ពរបស់ហ្វីលីពីនអះអាងនៅថ្ងៃសុក្រនេះថា ជនបរទេសផ្សេងរួមទាំងជនជាតិ ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ីផង​កំពុងធ្វើសកម្មភាពជាមួយក្រុម IS ហើយបើកការវាយប្រហារជាមួយ កម្លាំងទាហានហ្វីលីពីននៅក្នុងទីក្រុង Marawi នៅកោះមីនដាណាវ។​

មេបញ្ជាការកងទ័ពហ្វីលីពីនលោក​ Jose Calida ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះថា ជនជាតិ​ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ស្ថិតនៅក្នុងចំណោមជនបរទេសផ្សេងទៀតដែលកាន់សាសនាឥស្លាម​និកាយជីហាត កំពុងចូលរួមជាមួយក្រុម​ Mauteមានទំនាក់ទំនងជាមួយពួករដ្ឋឥស្លាមបើកការវាយប្រហារនៅភាគខាងត្បូង។​

ទីក្រុង Marawi នៅភាគខាងត្បូងរបស់ហ្វីលីពីនត្រូវបានពួកIS វាយប្រហារហើយចាប់មនុស្សមួយចំនួនធ្វើជំណាត់ខ្មាំង។ ក្នុងចំណោមចំណាត់ខ្មាំងនោះនគរបាលម្នាក់ត្រូវបានសម្លាប់ដោយកាត់ក្បាល ហើយបីនាក់ទៀតស្លាប់ដោយមិនដឹងពីវិធីសាស្ត្រនៃការសម្លាប់ទេ។​

ប្រធានាធិបតីហ្វីលីពីន ប្រកាសរៀបចំដាក់ប្រទេសនៅក្នុងច្បាប់សឹក ដើម្បីរៀបចំការធ្វើសង្គ្រាមជាមួយពួកក្រុមភេរវកម្មទាំងនោះ។ លោក ឌូទើតេ បញ្ជាក់ថា ហ្វីលីពីន កំពុងត្រូវការសព្វាវុធទំនើបៗមួយចំនួនទៀតយកធ្វើសង្គ្រាម។

ប្រទេសហ្វីលីពីន ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ធ្លាប់បានបង្កើតគណៈកម្មាធិការរួមមួយដើម្បីរួមគ្នាទប់ស្កាត់សកម្មភាពរាលដាល និង បោសសម្អាតពួករដ្ឋឥស្លាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ