មនុស្ស៣០០ ០០០នាក់ត្រូវជម្លៀសដោយសារព្យុះស៊ីក្លូន

រដ្ឋាភិបាលបង់ក្លាដេស បានជម្លៀសមនុស្សប្រមាណ​៣០០ ០០០នាក់ កាលពីថ្ងៃចន្ទម្សិលមិញ ដោយខ្យល់ព្យុះ បោកបក់នៅឆ្នេរភាគខាងត្បូង ក្នុងល្បឿន ៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង។​

ខ្យល់ព្យុះនោះ បាននាំមកនូវភ្លៀងបណ្តាលឲ្យបាក់ដី នៅឆ្នេរចន្លោះ កំពង់ផែ Cox និងទីក្រុង Chittagong ។​នាយករដ្ឋានព្យាករណ៍អាកាសធាតុ របស់បង់ក្លាដេស បានបញ្ជាក់ថា នេះ មានការប្រែប្រួល អាកាសធាតុខ្លាំង។​ អាជ្ញាធរបញ្ជាក់ថា ពេលនេះ ប្រជាពលរដ្ឋដែលត្រូវជម្លៀសមានប្រមាណ​៣០០ ០០០នាក់ ហើយចំនួននៃការជម្លៀសនៅតែបន្តបន្ថែមទៀត នៅតំបន់ដែលមានដីបាក់ស្រុត។​

នាយករដ្ឋានព្យាករណ៍អាកាសធាតុ បានប៉ាន់ប្រមាណថា ព្យុះនោះមានល្បឿន​ប្រមាណ​៨៩ ទៅ ១១៧ គីឡូម៉ែត្រ ក្នុង១ម៉ោង ឲ្យបាននាំភ្លៀងធ្លាក់ខ្លាំង ហើយគេរំពឹងថា ភ្លៀងបន្តធ្លាក់ខ្លាំងនៅតាមបណ្តារប្រទេសអាស៊ានផ្សេងៗទៀត។​

ប្រទេសបង់ក្លាដេស តែងជួប បញ្ហាខ្យល់ព្យុះអាក្រក់ជាប្រចាំឆ្នាំ ចន្លោះពីខែ មេសា និង ខែធ្នូ ហើយតែងតែធ្វើឲ្យមនុស្សស្លាប់ និង​ខូចខាតទ្រព្យសម្បត្តិ។​

កាលពីខែឧសភា ឆ្នាំមុន ខ្យល់ព្យុះស៊ីក្លូន រ៉ូណូ បានវាយប្រហារនៅភាគខាងត្បូង បានបណ្តាលឲ្យស្លាប់មនុស្សអស់ ២០នាក់ និង ប្រមានកន្លះលាននាក់ផ្សេងទៀត ត្រូវជម្លៀសចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ