ប្រធានាធិបតីហ្វីលីពីន​ស្នើឲ្យបង្កើនកម្លាំងប្រឆាំងពួកភេរវកម្ម​

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក​ Joko Widodo បានស្នើឲ្យ យោធា ចាប់ផ្តើមបង្កើនរៀបចំផែនការ ដើម្បីប្រឆាំងពួកភេរវកម្ម ដែលកំពុងគំរាមកំហែងដល់សន្តិសុខខ្លាំង។​

លោកថ្លែងថា អំណាចរបស់ក្រុមកម្លាំងប្រដាប់អាវុធ ប្រឆាំងភេរវកម្មមានចែងនៅក្នុងច្បាប់។ លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅក្នុងទីក្រុង Bogor នៅភាគខាងលិចនៃរដ្ឋធានីចាការតា។​ ក្នុងឱកាសនោះ អ្នកសម្របសម្រួល គណៈរដ្ឋមន្ត្រី ដើម្បីការងារច្បាប់ នយោបាយនិងសន្តិសុខ បានបញ្ជាក់ថា បញ្ហាសន្តិសុខប្រឆាំងភេរវកម្មមានការរៀបចំរួចរាល់អស់ហើយ។​ នេះបើតាមសារព័ត៌មាន Channel  News Asia។​

រដ្ឋមន្ត្រីគ្រប់គ្រងផ្នែកសន្តិសុខ Wiranto ថ្លែងកាលពីថ្ងៃអាទិត្យថា អ្វីគ្រប់យ៉ាងបានរៀបចំអស់ហើយ និង មានការផ្ទៀងផ្តាត់បានច្បាស់លាស់។​

ការពង្រឹងអំណាចរបស់ក្រុមសន្តិសុខនេះគឺ អាចនឹងពិនិត្យធ្វើវិសោធនកម្មខ្លះ ក្នុងការប្រឆាំងពួកភេរវកម្ម  ដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធិភាព នាំឲ្យមានការព្រួយបារម្ភថា អាចនឹងមានការរំលោភសិទ្ធិមនុស្ស និង យោធាអាចមានការរំលោភសិទ្ធិមួយចំនួនទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ