ស្ត្រីដែលចោទថាសម្លាប់លោក គីម ជុងណាម បញ្ជូនទៅតុលាការជាន់ខ្ពស់ថ្ងៃនេះ​​

ស្ត្រីជនជាតិវៀតណាមនិងឥណ្ឌូនេស៊ី ដែលរងការចោទថា បានសម្លាប់លោក គីម ជុងណាម បងប្រុសម្តាយផ្សេងគ្នាជាមួយលោក គីម ជុងអ៊ុន នោះ ត្រូវបញ្ជូនទៅតុលាការជាន់ខ្ពស់ របស់ម៉ាឡេស៊ីក្នុងទីក្រុងកូឡាឡាំពួ នៅថ្ងៃអង្គារនេះ។​

ស្ត្រីទាំងពីរមានពាក់អាវក្រោះនិងកម្លាំងសន្តិសុខការពារយ៉ាងប្រុងប្រយ័ត្នពេលបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃអង្គារនេះ។​ នេះបើតាមសារព័ត៌មាន BBC។​

ស្ត្រីទាំងពីរ អាយុ២៥ និង ២៨ឆ្នាំ អាចប្រឈមនឹងការកាត់ទោសប្រហារជីវិត។ ប៉ុន្តែស្ត្រីទាំងពីរនេះ បានច្រានចោលការចោទប្រកាន់ ហើយថា នាងត្រូវគេបញ្ឆោតឲ្យទៅបាំងកាម៉េរ៉ាសុវត្ថិភាពនៅកន្លែងសម្លាប់នោះទេប៉ុណ្ណោះ។​

លោក គីម ជុងណាម ត្រូវបានឃាតកសម្លាប់នៅក្នុងប្រលានយន្តហោះនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៣ខែកុម្ភៈ ដោយការប្រើប្រាស់ថ្នាំពុល យកទៅខ្ទប់លើមុខរបស់លោក។ នៅក្នុងវីឌីអូ ពីកាម៉េរ៉ាសុវត្ថិភាពគឺមានស្ត្រីយកក្រណាត់ទៅខ្ពប់មុខលោក គីម ជុងណាម មុនពេលលោកស្លាប់។ ជុំវិញករណីនេះ ចារកម្មរបស់កូរ៉េខាងត្បូង បានចោទថា កូរ៉េខាងជើងជាអ្នកស្លាប់ ប៉ុន្តែកូរ៉េខាងជើងច្រានចោលការចោទប្រកាន់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ