បំផ្ទុះ​គ្រាប់​បែក​នៅ​កណ្ដាល​ទីក្រុង​កាប៊ុល យ៉ាង​តិច ​៦៤​នាក់​ស្លាប់ ៣២០​នាក់​ទៀត​រង​របួស

ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ធំ​មួយ បាន​​វាយ​ប្រហារ​កក្រើក​តំបន់​កាទូត​នៅ​ទីក្រុង​កាប៊ុល អំឡុង​ពេល​វេលា​ដ៏​មមា​ញឹក​នៅ​ព្រឹក​ថ្ងៃ​នេះ ដែល​ជា​ការ​វាយ​ប្រហារ​ថ្មី​បំផុត​ទៅ​លើ​រដ្ឋ​ធានី​របស់​ប្រទេស​អាហ្វហ្កានីស្ថាន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ AFP។

ក្រុម​មន្ត្រី​អាហ្វហ្កានីស្ថាន​ បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៦៤​​នាក់ ត្រូវ​បាន​សម្លាប់ ឬ​ក៏​រង​របួស​នៅ​ក្នុង​អំពើ​ហឹង្សា​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​រថយន្ត​មួយ។

គេ​អាច​មើល​ឃើញ​ដុំ​ផ្សែង​ដ៏​ធំ​មហិមា​ផ្ទុះ​ចេញ​ពី​តំបន់​នោះ ប៉ុន្តែ គេ​ពុំ​ទាន់​ដឹង​ច្បាស់​ទេ​ថា ការ​វាយ​ប្រហារ​នោះ​សំដៅ​ទៅ​លើ​អ្វី ហើយ​ក៏​មិន​ទាន់​មាន​របាយការណ៍​បញ្ជាក់​ពី​មហន្តរាយ​នៅ​ឡើយ​ទេ​ភ្លាមៗ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ