អាមេរិក​​និង​ចិន​នឹង​សម្រេច​លើ​ទណ្ឌកម្ម​ថ្មី​ដាក់​លើ​កូរ៉េ​ខាង​ជើង​នៅ​សប្ដាហ៍​នេះ

ប្រេសិត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ អ្នក​ស្រី និកឃី ហាឡេយ៍ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា សហ​រដ្ឋ​អាមេរិក និង​ចិន កំពុង​តែ​ជជែក​គ្នា​អំពី​ជំហាន​បន្ទាប់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​សាក​ល្បង​​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ហើយ​ប្រទេស​ទាំង​ពីរ​អាច​សម្រេច​លើ​ទណ្ឌកម្ម​ថ្មី​នៅ​សប្ដាហ៍​នេះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នក​ស្រី ហាឡេយ៍ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ចិន​កំពុង​តែ​ជំរុញ​ក្រុង​ព្យុងយ៉ាង​ឲ្យ​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ខ្លួន និង​កំពុង​ជជែក​ជាមួយ​អាមេរិក អំពី​សេចក្ដី​សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី។

កូរ៉េ​ខាង​ជើង​បាន​សាក​ល្បង​គ្រាប់​មីស៊ីល​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​មិន​ដល់ ៣​សប្ដាហ៍​ចុង​ក្រោយ​នេះ ដែល​នាំ​ឲ្យ​មាន​ការ​ព្រមាន​ពី​អង្គការសហ​ប្រជាជាតិ​ថា ប្រទេស​នឹង​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​ថ្មី។

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ ក្រុង​ព្យុងយ៉ាង​បានបាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ដែល​បាន​ធ្លាក់​នៅ​ជិត​នឹង​ប្រទេស​ជប៉ុន។

អាមេរិក​បាន​ចាប់​ផ្ដើម​ជជែក​អំពី​ទណ្ឌកម្ម​ថ្មី​ជាមួយ​ប្រទេស​ចិន​កាល​ពី​មួយ​ខែ​មុន ដោយ​បាន​ព្រាង​សំណើ​សេចក្ដី​សម្រេច​មួយ​ដាក់​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​នោះ នៅ​មិន​ទាន់​ទទួល​បាន​ការ​យល់​ព្រម​នៅ​ឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ