អាមេរិក​ជោគ​ជ័យ​លើ​ការ​សាក​ល្បង​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​អន្តរ​ទ្វីប

យោធា​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​បាន​បាញ់​ស្កាត់​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប​មួយ នៅ​ក្នុង​ការ​សាក​ល្បង​ជា​លើក​ដំបូង​មួយ ដែល​បាន​កើត​ឡើង​ចំ​ពេល​ដែល​មាន​ក្ដី​កង្វល់​កាន់​តែ​ខ្លាំង​ជុំ​វិញ​កម្មវិធី​ផលិត​អាវុធ​របស់​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ឧបករណ៍​ស្កាត់​ចាប់​គ្រាប់​មីស៊ីល​ដែល​ត្រូវ​បាន​បាញ់​ចេញ​ពី​មូលដ្ឋានកង​ទ័ព​អាកាស Vandenberg នៅ​ទីក្រុង​កាលីហ្វ័រញ៉ា បាន​ស្កាត់​ចាប់​ដោយ​ជោគជ័យ​នូវ​គ្រាប់​មីស៊ីល​អន្តរទ្វីប​​មួយ ដែល​ត្រូវ​បាន​គេ​បាញ់​ចេញ​ពី​ទីតាំង​សាក​ល្បង​នៅ​លើ​កោះ Marshall។

នៅ​ក្នុង​ការ​សាក​ល្បង​នោះ គ្រាប់​រ៉ុកកែត​មួយ​បាន​ផ្ទុះ​ហោះ​ទៅ​លើ​អាកាស និង​ហោះ​ទៅ​បុក​គ្រាប់​មីស៊ីល​អន្តរទ្វីប ដោយ​បាន​បំផ្លាញ​គ្រាប់​មីស៊ីល​នោះ​បាន​សម្រេច។

ឧត្ដមនាវី​រង លោក Jim Syring នាយក​ទីភ្នាក់ងារ​ការពារ​មីស៊ីល​អាមេរិក ត្រូវ​បាន​ដក​ស្រង់​សម្ដី​​ដែល​និយាយ​ថា ប្រព័ន្ធ​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​សម្រាប់​វិស័យ​ការពារ​ជាតិ ហើយ​ការ​សាក​ល្បង​នេះ បង្ហាញ​ថា យោធា​អាមេរិក​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ពិត​ប្រាកដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ