ចិនអំពាវនាវជាថ្មីឲ្យអាមេរិកដកខែលការពារមីស៊ីលចេញពីកូរ៉េខាងត្បូង​

ចិនបានរំឮកជាថ្មី​ទៀតនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យសហរដ្ឋអាមេរិកដកខែលការពារមីស៊ីលចេញពីកូរ៉េខាងត្បូង ព្រោះចិនអះអាងថា មិនមានហេតុផលនៃការដាក់ឧបករណ៍នេះទេ។​

អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន លោកស្រី Hua Chunying ថ្លែងនៅក្នុងសន្និសីទនៅថ្ងៃព្រហស្បតិ៍នេះ ដោយទាមទារឲ្យសហរដ្ឋអាមេរិក​យកឧបករណ៍ការពារការបាញ់មីស៊ីលចេញពីកូរ៉េខាងត្បូង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

សហរដ្ឋអាមេរិកដំឡើងឧបករណ៍ការពារមីស៊ីល នៅកូរ៉េខាងត្បូង ជាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីការពារការវាយប្រហារពីកូរ៉េខាងជើង។​ ចំពោះការដំឡើងឧបករណ៍នេះ​ត្រូវបានប្រឆាំងយ៉ាងខ្លាំងពីរដ្ឋអំណាចទីក្រុងប៉េកាំង ដោយបញ្ជាក់ថា ឧបករណ៍នោះ អាចលួចយកការសម្ងាត់កងទ័ពរបស់ចិនបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ