បំផ្ទុះគ្រាប់បែកនៅអាហ្គានីស្ថានស្លាប់មនុស្សអស់​៩០នាក់​

អាជ្ញាធរអាហ្គានីស្ថាន បានឲ្យដឹងថា មនុស្ស៩០នាក់បានស្លាប់ និង រាប់រយនាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃពុធម្សិលមិញ ដោយសារ រថយន្តដឹកទំនិញមួយបានបើកចូលក្នុងហ្វូងមនុស្សច្រើន ហើយបានបំផ្ទុះគ្រាប់បែកឡើង ដែលការស្លាប់នេះសមត្ថកិច្ចពិនិត្យឃើញថា ទ្រង់ទ្រាយធំដូចកាលពីឆ្នាំ២០០១។​

ការបំផ្ទុះនេះ មានសំឡេងខ្លាំង និង មានផ្សែងអាប់អួរកើតឡើង នៅតំបន់ដែលមានផ្ទះអ្នកការទូតបរទេសកំពុងរស់នៅ។ មិនទាន់មានក្រុមណាមួយអះអាងថា ជាអ្នករៀបចំការវាយប្រហារជាទ្រង់ទ្រាយធំនេះនៅឡើយទេ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។​

ក្រុមជួយសង្គ្រោះបានចំណាយពេលរាប់ម៉ោង ដើម្បីជញ្ជូនសាកសពចេញពីកន្លែងកើតហេតុ  ខ្លួនប្រាណរបស់ពួកគេពោរពេញទៅដោយឈាម និង កំពុងបន្តស្វែងរកអ្នកបាត់ខ្លួនមួយចំនួនទៀត។​

ប្រធានាធិបតីអាហ្គានីស្ថាន Ashraf Ghani បានថ្កោលទោស ហើយការវាយប្រហារនោះថា បង្កឡើងដោយពួកតាលីបង់ ដែលចាប់ផ្តើមវាយប្រហារតាំងពីឆ្នាំ២០០១មកថា ជាឧក្រិដ្ឋកម្មសង្គ្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ