បុរសអ្នកធ្វើដំណើរដែលស្រវឹងម្នាក់ព្យាយាមវាយបំបែកយន្តហោះ

អ្នកដំណើរតាមយន្តហោះម៉ាឡេស៊ីតាមជើងហោះហើរ MH128 ចេញពីទីក្រុងមែលប៊ន អូស្ត្រាលី ទៅទីក្រុងកូឡាឡាំពួ របស់ម៉ាឡេស៊ីរី បានភ័យស្លន់ស្លោរ ហើយនាំគ្នាចាប់បុរសម្នាក់ដែលមានលក្ខណៈស្រវឹងហើយព្យាយាមវាយទម្លុះយន្តហោះ។​

តាមការចុះផ្សាយរបស់សាព័ត៌មាន Channel News Asia ឲ្យដឹងថា ហេតុការណ៍នោះកើតឡើងកាលពីថ្ងៃពុធម្សិលមិញ។ អ្នកធ្វើដំណើរជាជនជាតិ ប៉ាគីស្ថានឈ្មោះ Arif Chaudhery ថ្លែងប្រាប់អ្នកសារព័ត៌មាន​ថា ដំបូងឡើយឮសំឡេង អ្នកបម្រើការលើយន្តហោះម្នាក់ស្រែកថា ជួយ! ជួយ!។ បន្ទាប់មកទើបមានការភ្ញាក់ផ្អើល ហើយអ្នកធ្វើដំណើរនិងសន្តិសុខលើយន្តហោះនាំគ្នាចាប់ខ្លួនបុរសរូបនោះសង្កត់ទៅនឹងកំរាល។​

អ្នកដំណើរបាននាំគ្នាជួយរារាំងមិនឲ្យបុរសនោះទៅរំខានការងារនៅក្បាលយន្តហោះ។ បុរសដែលស្រវឹងនោះត្រូវបានគេស្គាល់ថា មានសញ្ជាតិស្រីលង្កា។​

ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការងារដឹកជញ្ជូន​លោក Abdul Aziz Kaprawi ថ្លែងថា បុរសដែលស្រវឹងនោះព្យាយាមវាយកន្លែងផ្ទុកថាមពល ប៉ុន្តែមិនបានបណ្តាលឲ្យផ្ទុះនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ