សិង្ហបុរីរងការគំរាមកំហែងពីក្រុម IS កើនឡើង​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់សិង្ហបុរី បង្ហាញរបាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនេះរងការគំរាមកំហែងដល់កម្រិតខ្ពស់បំផុតដោយពួកក្រុម IS អ្នកកាន់សាសនាឥស្លាមនិកាយជីហាតនិយមតឹង ដែលកំពុងធ្វើសកម្មភាពខ្លាំងនៅប្រទេស៊ីរីនិងនៅអ៊ីរ៉ាក់។​

របាយការណ៍វាយតម្លៃពីការគំរាមកំហែងនៃអំពើភេរវកម្ម​របស់សិង្ហបុរីនៅឆ្នាំ២០១៧ បានបង្ហាញថា នេះជាប្រភេទភេរវកម្មរបស់ពួកក្រុម IS ដែលបង្កគ្រោះថ្នាក់ខ្លាំងដល់សន្តិសុខរបស់សិង្ហបុរី។ ចំណែករដ្ឋត្រូវពង្រើនប្រព័ន្ធការពារសុវត្ថិភាពកាន់តែខ្លាំង។ ​នេះបើតាមសារព័ត៌មាន Channel  News Asia។​

នៅក្នុងតំបន់អាស៊ានផ្ទុះការគំរាមកំហេងដោយពួក IS ខ្លាំងតាំងពីខែមករាឆ្នាំ២០១៦មក  គឺមានការវាយប្រហារដោយគ្រាប់បែកដៃ នៅឥណ្ឌូនេស៊ី ការវាយប្រហារនៅកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅខែមិថុនា ដដែលនោះ។ បន្ទាប់មកក៏មានការបាញ់ប្រហារ បំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់។​ បច្ចុប្បន្ននៅភាគខាងត្បូងរបស់ហ្វីលីពីន មានការវាយប្រហារខ្លាំងពីពួករដ្ឋឥស្លាមនេះ ដែលប៉ុនប៉ងកាប់ក្រុងម៉ារ៉វីផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ