ត្រាំ ចុះហត្ថលេខាពាណិជ្ជកម្មជាង៥ពាន់លានដុល្លារជាមួយវៀតណាម

ប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខាទំនាក់ទំនងពាណិជ្ជកម្មជាមួយ វៀតណាម ក្នុងទឹកប្រាក់​៥,៥៨ពាន់លានដុល្លារ ដោយផ្តោតលើផ្នែក ថាមពល ការបង្កើតម៉ាស៊ីនយន្តហោះ និង ផ្នែកសេវាកម្ម ដែលនេះជាកិច្ចព្រំព្រៀងធំមួយមិនធ្លាប់មានរបស់ប្រទេសទាំងពីរ។​

ប្រធានាធិបតីអាមេរិកលោក ដូណល ត្រាំ បានពិភាក្សាពីការធ្វើពាណិជ្ជកម្មជាមួយនាយករដ្ឋមន្ត្រីវៀតណាម​លោក​ Nguyen Xuan Phuc នៅសេតវិមានកាលពីថ្ងៃពុធម្សិលមិញ បន្ទាប់មកក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មលើទឹកប្រាក់ខ្ទង់ពាន់លានដុល្លារនេះ។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

លោក ត្រាំថ្លែងថា លោកបានធ្វើការសម្រេចចិត្តដ៏ធំមួយសម្រាប់អាមេរិក ហើយលោកពេញចិត្តក្នុងការដាក់ចេញលុយខ្ទង់ពាន់លានដុល្លារនេះ ដែលមានន័យថា បង្កើតការងារយ៉ាងច្រើនដល់អាមេរិក និង បង្កើតសម្ភារល្អជាច្រើនឲ្យវៀតណាម។​

លោក​ Nguyen Xuan Phuc​ ថ្លែងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅអាមេរិកនេះគឺ ផ្តោតសំខាន់លើការពង្រឹងបច្ចេកវិទ្យា និង ផ្នែកសេវាផ្សេងៗ។

អាមេរិកនិង វៀតណាមគឺជាគូសត្រូវនៃការធ្វើសង្គ្រាមពេលសង្គ្រាមត្រជាក់ ប៉ុន្តែប្រទេសទាំងពីរបានប្រែទៅជាមិត្តឬ ជាដៃគូយុទ្ធសាស្ត្រ ដោយសារតែបារម្ភពីការរីកចម្រើនរបស់ចិន គំរាមកំហែងដល់សន្តិសុខ និង ផលប្រយោជន៍របស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ