ម៉ាក្រុន ថា ត្រាំ ធ្វើឲ្យប៉ះពាល់ប្រយោជន៍អាមេរិក​នៅថ្ងៃអនាគត

ប្រធានាធិបតីបារាំងលោក​ អីម៉ាណូអែល ម៉ាក្រុន ថ្លែងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការសម្រេចចិត្តរបស់ប្រធានាធិបតីលោក ដូណល ត្រាំ ដែលចាកចេញពីកិច្ចព្រមព្រៀងដោះស្រាយការប្រែប្រួលអាកាសធាតុនោះ នឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិនិងប្រជាជនអាមេរិក។​

លោកម៉ាក្រុនបានថ្លែងជា ភាសាបារាំងនិងភាសាអង់គ្លេសតាមទូរទស្សន៍ថា កំពុងតែធ្វើសកម្មភាពខុសប្រក្រតី នាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសរបស់លោក។ លោកថា ការសម្រេចចិត្តនេះ បំផ្លាញផែនដីនៅថ្ងៃអនាគត។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ក្នុងលិខិតរបស់លោក ត្រាំ ម្សិលមិញថ្លែងថា លោកសូមអភ័យទោសចំពោះការសម្រេចចិត្តនេះ ហើយថា លោកបើកចំហចំពោះការចរចាលើបញ្ហាផ្សេងៗទៀត។​

ប៉ុន្តែលោក ម៉ាក្រុន ដែលទើបឡើងកាន់តំណែងមិនទាន់ដល់មួយខែនេះ ថ្លែងថា នឹងមិនមានការចរចាអ្វីបន្ថែមទៀតនោះទេ។​

លោក ម៉ាក្រុន ថ្លែងថា បារាំងជឿលើអាមេរិក ពិភពលោកជឿលើអាមេរិក ប៉ុន្តែមិនបណ្តោយឲ្យមានកំហុសលើការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនោះទេ ហើយថា មិនមានគម្រោងទី២ដើម្បីជជែកជាមួយអាមេរិកទៀតទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ