លោក ហ៊ុន សែន និងលោក កឹម សុខា ហែបក្សទ្រង់ទ្រាយធំថ្ងៃឃោសនាចុងក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ

គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ជាគណបក្សដែលមានអាសនៈទាំងពីរនេះ រៀបចំការហែក្បួនធំនៅរាជធានីភ្នំពេញ សម្រាប់ការឃោសនារកការគាំទ្រ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ។

លោក ហ៊ុន សែន ដឹកនាំអ្នកគាំទ្រជួបជុំគ្នាពេលព្រឹក​នៅផ្លូវ៦០ម៉ែត្រ បឹងទំពុន បន្ទាប់ពីថ្លែងសារនយោបាយហើយហែទៅកាន់តំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញ ដើម្បីជូបអ្នកគាំទ្រ ក៏ដូចជាផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់សម្រាប់ការបោះឆ្នោតចុងសប្តាហ៍នេះ។​

ចំណែក​លោក កឹម សុខា ជូបជុំអ្នកគាំទ្រនៅត្រើយម្ខាងនៃទន្លេ ពេលព្រឹក ដោយមានថ្លែងសារនយោបាយ ហើយអ្នកគាំទ្រមានការប្រគំតន្ត្រី រហូតដល់រសៀលទើបចាប់ផ្តើមហែបក្សទៅតំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញ។​

ចាប់តាំងពីថ្ងៃឃោសនា ថ្ងៃទី២០ ខែឧសភាមក លោក កឹម សុខា​ ដឹកនាំការឃោសនារហូត ចំណែក​លោក ហ៊ុន សែន ទើបតែចេញមុខឃោសនានៅថ្ងៃចុងក្រោយនេះតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ