សិង្ហបុរីប្តេជ្ញាអនុវត្តន៍កិច្ចព្រមព្រៀងអាកាសធាតុក្រុងបារីសក្រោយអាមេរិកដើរចេញ

រដ្ឋាភិបាលសិង្ហបុរីនៅថ្ងៃសុក្រនេះបានបញ្ជាក់ថា ខ្លួនប្តេជ្ញាអនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងបារីសផ្តោតលើការជួយបរិស្ថានដោយកាត់បន្ថយការបញ្ចេញឧស្ម័នពុលពីវិស័យឧស្សាហកម្ម ការអះអាងនេះក្រោយភ្លាមៗដែលប្រធានាធិបតីអាមេរិក លោក ដូណល ត្រាំ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង។​

ក្នុងសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការជាតិផ្នែកប្រែប្រួលអាកាសធាតុ លើកឡើងថា សិង្ហបុរីជាប្រទេសលើកោះមួយនេះ កំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ដែលកើតចេញផលប្រយោជន៍របស់ប្រទេសដទៃ។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

សេចក្តីថ្លែងការណ៍ ប្រទេសសិង្ហបុរី គាំទ្ររាល់ការបង្កើតប្រព័ន្ធចម្រុះ និងដំណោះស្រាយផ្នែកការទូត ដើម្បីដោះស្រាយដែលពិភពលោកកំពុងជួបប្រទះនេះ។​

សិង្ហបុរីបញ្ជាក់ទៀតថា ប្រទេសនេះ នៅតែបន្តលះបង់ ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ តាមកម្មវិធីផ្សេងៗ រួមទាំងកិច្ចព្រមព្រៀងទីក្រុងបារីស។​

សិង្ហបុរីគឺជាប្រទេសដែលមានការប្តេជ្ញាខ្ពស់ ក្នុងការកាត់បន្ថយឧស្ម័នពុលឲ្យបាន៣៦ភាគរយ គិតចាប់ពីឆ្នាំ២០០៥ដល់ ឆ្នាំ២០៣០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ