ត្រាំ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស

ប្រធានាធិបតីអាមេរិក លោក ត្រាំ ថ្លែងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុ  ដែលនេះជាការផ្លាស់ប្តូរ ហើយបង្ហាញពីបញ្ហាជួបការលំបាកអនុវត្តន៍ដោយប្រទេសអាមេរិកដែលមានទំនាក់ទំនងទូលាយជាមួយពិភពលោក បែរជាដកខ្លួន។​

នៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានលោក ត្រាំ ថ្លែងថា លោកសូមអភ័យទោសចំពោះការសម្រេចចិត្តនេះ ហើយថាលោកបើកឲ្យមានការពិភាក្សាលើចំណុចផ្សេងៗទៀតលោកស្វាគមន៍។​ នេះបើតាមសារព័ត៌មាន​AFP​។​

កិច្ចព្រមព្រៀងដែលមានការចូលរួមបង្កើតឡើងដោយប្រធានាធិបតីអាមេរិកអាណត្តិមុន លោក អូបាម៉ា នោះ ត្រូវបាន ត្រាំ ព្រមានចាកចេញតាំងពីលោកធ្វើយុទ្ធការឃោសនាបោះឆ្នោត។ លោក ត្រាំ​ សម្រេចកាត់លុយពីគម្រោងមនុស្សធម៌ការពារបរិស្ថាន មកផ្តោតសំខាន់លើការពង្រឹងសព្វាវុធរបស់អាមេរិក៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ