ពលរដ្ឋតវ៉ា ករណីមិនឲ្យមើលការរាប់សន្លឹកឆ្នោត

ការិយាល័យបោះឆ្នោត (គឹម ហុង)

ពលរដ្ឋរាប់សិបនាក់ បានរាយការណ៍មកថា ពួកគេត្រូវបានសមត្ថកិច្ចដែលការពារការិយាល័យបោះឆ្នោត បណ្តេញចេញមិនឲ្យនៅរង់ចាំមើលការរាប់សន្លឹកឆ្នោតនោះទេ។

ការិយាល័យបោះឆ្នោតទាំងនោះមាន សាលាបឋមសិក្សា បឹងឈូក ក្នុងសង្កាត់និរោធន៍ខណ្ឌច្បាអំពៅ សាលាបាក់ទូក និងនៅក្នុងសង្កាត់ព្រែកលៀប រួមទាំងការិយាល័យ​ជាច្រើនទៀតនៅស្រុកកោះធំខេត្តកណ្តាល។

បើតាមពលរដ្ឋ ប៉ូលីសលើក​ឡើងថា មូលហេតុដែលមិនឲ្យពលរដ្ឋនៅមើលការរាប់សន្លឹក​ឆ្នោត ដោយថាអាចបង្ករឲ្យបញ្ហាអត់សណ្តាប់ធ្នាប់។

ប៉ុន្តែនៅពលរដ្ឋសួរនាំប៉ូលីសថា តើមានច្បាប់ណាហាមមិនឲ្យ​ពលរដ្ឋ​រង់ចាំមើលការរាប់​សន្លឹកឆ្នោត?​ ប៉ូលីសមិនបានបកស្រាយទេ។

តាមគោលការណ៍ណែនាំ ដែលបិទជញ្ជាំងការរល័យបោះឆ្នោត គជប បានអនុញ្ញាតឲ្យពលរដ្ឋ​ឈរនៅ​ចំងាយ១០ទៅ១៥ម៉ែត្រពីកន្លែង​រាប់​សន្លឹក​ឆ្នោត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ