កាតា​ បរិហា​ការ​កាត់​ផ្ដាច់​ចំណង​កាទូត​ពី​ប្រទេស​នានា​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស

ប្រទេស​កាតា នៅ​ថ្ងៃ​នេះ​បាន​ថ្លែង​វាយ​ប្រហារ​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ចំនួន ៤​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស និង​ប្រទេស​អេហ្ស៊ីប ដែល​បាន​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ខ្លួន ដោយ​ថា ពួកគេ​ពុំ​មាន​ភាព​យុត្តិធម៌ និង​មាន​បំណង​ដាក់​ក្រុង​ដូហា ឲ្យ​ស្ថិត​ក្រោម​អាណាព្យាបាល​នយោបាយ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

ក្រសួង​ការបរទេស​កាតា បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា វិធានការ​ទាំង​នោះ មិន​យុត្តិធម៌​ទេ ហើយ​ផ្អែក​លើ​អំណះ​អំណាង​គ្មាន​មូលដ្ឋាន និង​ខុស​ឆ្គង។ ក្រសួង​កាតា​បាន​លើក​ឡើង​បែប​នេះ​ដោយ​សំដៅ​ទៅ​ដល់​វិធានការដែល​ត្រូវ​បាន​ប្រកាន់​យកដោយ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត បារ៉ែន អារ៉ាប់​រួម យ៉ែមែន និង​អេហ្ស៊ីប។

ក្រសួង​ការបរទេស​កាតា​បន្ថែម​ថា គោល​បំណង​របស់​ពួកគេ​ច្បាស់​លាស់​ណាស់ គឺ​ដើម្បី​ដាក់​អាណាព្យាបាល​លើ​រដ្ឋ​មួយ ដែល​រំលោភ​ទៅ​លើ​​អធិបតេយ្យ​ភាព​របស់​កាតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ