ប៉ូលិស​បារាំង​បាញ់​ផ្ដួល​ជន​វាយ​ប្រហារ​ម្នាក់​នៅ​ក្រៅ​វិហារ​មួយ​នៅ​ប៉ារីស

សារព័ត៌មាន​អន្តរជាតិ បាន​ចុះ​ផ្សាយ​ថា ប៉ូលិស​បារាំង​បាន​បាញ់​បណ្ដាល​ឲ្យ​របួស​បុរស​ម្នាក់ ដែល​បាន​ប្រើ​ញញួរ​វាយ​ប្រហារ​លើ​មន្ត្រី​ម្នាក់​នៅ​ខាង​ក្រៅ​វិហារ Notre Dame នៅ​ទីក្រុង​ប៉ារីស កាល​ពី​យប់​មិញ​នេះ ខណៈ​ដែល​បុរស​រូប​នោះ បាន​ស្រែក​ថា “ការ​វាយ​ប្រហារ​នេះសម្រាប់​ប្រទេស​ស៊ីរី”។

ប្រភព​មន្ត្រី​ប៉ូលិស​បាន​និយាយ​ថា មន្ត្រី​រូប​នោះ បាន​រង​របួស​បន្តិច​បន្តួច​នៅ​ត្រង់​ក ដែល​ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​ចំ​ពេល​ដែល​ប្រទេស​បារាំង​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្រោយ​ពួក​សកម្ម​ប្រយុទ្ធ​បាន​សម្លាប់​មនុស្ស ៧​នាក់ នៅ​ទីក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

យោង​តាម​ប្រភព​ស្និទ្ធ​នឹង​ការ​ស៊ើប​អង្កេត​ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ ក្រោយ​មក​បាន​អះអាង​ថា​ជា​ទាហាន​​ព្រះ​នៃ​ក្រុម​រដ្ឋ​ឥស្លាម។

ប៉ូលិស​ដែល​ជា​មិត្ត​រួម​ការងារ បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​បុរស​នោះ ត្រូវ​ចំ​ត្រង់​ទ្រូង ដួល​នៅ​កន្លែង​កើត​ហេតុ នៅ​បរិវេណ​វិហារ​មួយ ជា​ទីតាំង​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​បារាំង។

បុរស​នោះ​បាន​ដេក​ដួល​ហូរ​ឈាម​នៅ​លើ​ដី ខណៈ​ដែល​ប៉ូលិស​បាន​ដាក់​របាំង​បិទ​នៅ​ទីនោះ និង​ស្វែង​រក​ជន​សម​គំនិត​ដែល​អាច​មាន។

ប្រហែល ១​ម៉ោង​ក្រោយ​មក ជន​សង្ស័យ​រូប​នោះ​ត្រូវ​បាន​គេ​នាំ​ទៅ​មន្ទីរ​ពេទ្យ ហើយ​ប៉ូលិស​ប្រកាស​ថា ស្ថានការណ៍​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​វិញ​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ